ខ្លាំងដៃណាស់! ក្មេងប្រុសវ័យ១៤ឆ្នាំ​លួចឡានឪពុករបស់ខ្លួន ហើយបើកគេចជាមួយមិត្តស្រីវ័យ១១ឆ្នាំ

//s9.kh1.co/d6/d6d833e8340c2708083c987082875561584490b8.jpg
សង្គម

 ១៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលរស់នៅក្នុងទីក្រុងញូវយ៉ក បានលួចរថយន្តហោះឪពុករបស់ខ្លួន ហើយរត់ទៅជាមួយមិត្តស្រីវ័យ១១ឆ្នាំ មុនពេលត្រូវបាន​ប្រទះឃើញចម្ងាយ​ជិត ២ពាន់គីឡូម៉ែត្រ ពីទីតាំងដែលបានបើកគេចខ្លួន

បរទេស៖ ក្មេងប្រុសវ័យជំទង់ម្នាក់ ដែលរស់នៅក្នុងទីក្រុងញូវយ៉ក បានលួចរថយន្តឪពុករបស់ខ្លួន ហើយបើករត់គេចជាមួយមិត្តស្រីវ័យ១១ឆ្នាំ មុនពេលត្រូវបាន​ប្រទះឃើញចម្ងាយ​ជិត ២ពាន់គីឡូម៉ែត្រ ពីទីតាំងដែលបានបើកគេចខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុស Kevin Figueros ​ដែលមានវ័យ១៤ឆ្នាំ ត្រូវបានប៉ូលិស​ឃាត់​ជាប់ ដោយសារបើករថយន្តក្នុងល្បឿនលឿន នៅរដ្ឋ Iowa ​បន្ទាប់ពីបើកគេចខ្លួនអស់រយៈពេល៣ថ្ងៃ។

យោងតាមកាសែត NYPD បាន​ឱ្យដឹងថា ​ក្មេងប្រុសវ័យជំទង់រូបនេះ រួមជាមួយមិត្តស្រីឈ្មោះថា Amaya Arguelles បានបាត់ខ្លួន​ពីផ្ទះស្ថិតក្នុងសង្កាត់ Brooklyn កាលពីថ្ងៃព្រហស្បតិ៍ មុនពេលត្រូវបានរកឃើញនៅ​ទីក្រុង Council Bluffs រដ្ឋ Iowa កាលពីថ្ងៃអាទិត្យ។

គួរជម្រាបថា ក្មេងទាំងពីរនាក់​ ត្រូវបាន​ប៉ូលិសនាំទៅមជ្ឈមណ្ឌលឃុំឃាំងអនីតិជនមួយ ក្នុងទីក្រុង Council Bluffs ​ដើម្បីទទួលរង់ចាំឪពុកម្តាយមកទទួល។ ហើយរហូតមកទល់ពេលនេះ គេក៏នៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើហេតុអ្វីបានជា​ក្មេងទាំងពីរនាក់នេះ ត្រូវរត់គេចខ្លួន៕

ក្មេងប្រុស Kevin Figueros និងមិត្តស្រី Amaya Arguelles
ក្មេងប្រុស Kevin Figueros និងមិត្តស្រី Amaya Arguelles
ក្មេងទាំងពីរ ត្រូវបាន​ប្រទះឃើញនៅចម្ងាយ​ជិត ២ពាន់គីឡូម៉ែត្រ ពីទីតាំងដែលបានបើកគេចខ្លួន
ក្មេងទាំងពីរ ត្រូវបាន​ប្រទះឃើញនៅចម្ងាយ​ជិត ២ពាន់គីឡូម៉ែត្រ ពីទីតាំងដែលបានបើកគេចខ្លួន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T