ដំណឹងល្អនឹងមានឆាប់ៗ សម្រាប់កុមារីនៅមណ្ឌលគីរី ក្រោយ ពាក់មី ប្រកាសរកនាងដើម្បីហៅថត

//s9.kh1.co/52/529b8e8cf12c9b7ed7f845fa247c2220a0eeecfa.jpg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីឃើញទេពកោសល្យកុមារីរស់នៅខេត្តមណ្ឌលគីរី បង្ហាញសមត្ថភាពច្រៀង និងល្បីពេញបណ្ដាញសង្គមរួច តារាកំប្លែង លោក ពាក់មី បានប្រកាសរកក្មេងស្រីរូបនេះ ដើម្បីថតជាមួយលោកផងដែរ។

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះស៊ែររឿងកុមារីម្នាក់ ដែលមានមុខមាត់ស្អាត ព្រមទាំងមានសមត្ថភាពផ្នែកសិល្បៈផងនោះ ហើយអ្វីដែលកាន់តែពិសេសនោះ ក្មេងស្រីរូបនេះ ក៏មានបំណងធំចង់សិក្សាបន្ត ដើម្បីប្រែក្លាយអនាគតគ្រួសារ​ ហើយសម្រេចបំណងប្រាថ្នាធ្វើអ្នកគ្រូបង្រៀន​ និងតារាចម្រៀងទៅថ្ងៃអនាគតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥ ដោយឡែកថ្មីៗ ក្រោយរូបភាព និងវីដេអូច្រៀងរបស់ក្មេងស្រីរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែមុននេះបន្តិច តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។ 

ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់យុវតីម្នាក់នេះ ដែលបានតារាកំប្លែងមួយរូប បានប្រកាសស្វែងរក និងផ្ដល់ឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថត និងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។  គួរបញ្ចាក់ផងដែរថា ​ កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក ពាក់មី 
   លោក ពាក់មី 
កុមារី យ៉ង់ ស្រីនីត
កុមារី យ៉ង់ ស្រីនីត
   លោក ពាក់មី 
   លោក ពាក់មី 
កុមារី យ៉ង់ ស្រីនីត
កុមារី យ៉ង់ ស្រីនីត
   លោក ពាក់មី 
   លោក ពាក់មី 
កុមារី យ៉ង់ ស្រីនីត
កុមារី យ៉ង់ ស្រីនីត
ការបង្ហោះរបស់ លោក ពាក់មី
ការបង្ហោះរបស់ លោក ពាក់មី
ពាក់មី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T