បរទេស៖ រថយន្ដដំណើរកម្សាន្តមួយគ្រឿង មានប្រវែងប្រមាណ១៤ម៉ែត្រ មកពីក្រុមហ៊ុនអូស្ត្រាលី SLRV បានដាក់លក់ក្នុងតម្លៃរហូតដល់ទៅជិត១.៥លានដុល្លារអាមេរិកឯណោះ។

រថយន្ដនេះ មានកម្ពស់២ជាន់ និងត្រូវបានកែច្នៃផ្នែកខាងក្នុងឲ្យក្លាយទៅជាផ្ទះមួយខ្នងអីចឹងដែរ ដែលមានគ្រែគេងចំនួន១០ សាឡុងអង្គុយលេង ទូរទស្សន៍ចំនួន៤គ្រឿង ផ្ទះបាយយ៉ាងប្រណិត រួមទាំងបន្ទប់ទឹកផងដែរ។ ហើយរថយន្ដអាចផ្ទុកទឹកបានចាប់ពី៥០០លីត្រ ដល់១,០០០លីត្រ ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើររយៈពេលវែង និងឆ្លងកាត់តំបន់ដាច់ស្រយាលជាដើម។

ផ្នែកចំហៀងនៃរថយន្ដ មានជណ្ដើរឡើងទៅកាន់ជាន់ទីពីរ និងដំបូលវិញប្រក់ដោយបន្ទះអាលុយមីញ៉ូម ហើយផ្នែកខាងមុខរថយន្ដបំពាក់ដោយអំពូលភ្លើងយ៉ាងល្អ ដែលផ្ដល់ភាពងាយស្រួលមើលផ្លូវនៅពេលយប់ រួមទាំងមានរនាំងដែកការពាររថយន្ដពីមែកឈើទាបៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដដំណើរកម្សាន្ត
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]