ឡានដំណើរកម្សាន្ត! មើលខាងក្រៅជាឡាន តែខាងក្នុងដូចផ្ទះមួយខ្នងអីចឹង ដែលដាក់លក់ក្នុងតម្លៃខ្ទង់លានដុល្លារឯណោះ

//s9.kh1.co/0d/0d9fda0d2a54c2af9ed8362c24fd0f58990823f4.jpg
សង្គម

 ១៦-វិច្ឆិកា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

រថយន្ដដំណើរកម្សាន្តមួយគ្រឿង មានប្រវែងប្រមាណ១៤ម៉ែត្រ មកពីក្រុមហ៊ុនអូស្ត្រាលី SLRV បានដាក់លក់ក្នុងតម្លៃរហូតដល់ទៅជិត១.៥លានដុល្លារអាមេរិកឯណោះ។

បរទេស៖ រថយន្ដដំណើរកម្សាន្តមួយគ្រឿង មានប្រវែងប្រមាណ១៤ម៉ែត្រ មកពីក្រុមហ៊ុនអូស្ត្រាលី SLRV បានដាក់លក់ក្នុងតម្លៃរហូតដល់ទៅជិត១.៥លានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ដនេះ មានកម្ពស់២ជាន់ និងត្រូវបានកែច្នៃផ្នែកខាងក្នុងឲ្យក្លាយទៅជាផ្ទះមួយខ្នងអីចឹងដែរ ដែលមានគ្រែគេងចំនួន១០ សាឡុងអង្គុយលេង ទូរទស្សន៍ចំនួន៤គ្រឿង ផ្ទះបាយយ៉ាងប្រណិត រួមទាំងបន្ទប់ទឹកផងដែរ។ ហើយរថយន្ដអាចផ្ទុកទឹកបានចាប់ពី៥០០លីត្រ ដល់១,០០០លីត្រ ដែលល្អឥតខ្ចោះសម្រាប់ការធ្វើដំណើររយៈពេលវែង និងឆ្លងកាត់តំបន់ដាច់ស្រយាលជាដើម។

ផ្នែកចំហៀងនៃរថយន្ដ មានជណ្ដើរឡើងទៅកាន់ជាន់ទីពីរ និងដំបូលវិញប្រក់ដោយបន្ទះអាលុយមីញ៉ូម ហើយផ្នែកខាងមុខរថយន្ដបំពាក់ដោយអំពូលភ្លើងយ៉ាងល្អ ដែលផ្ដល់ភាពងាយស្រួលមើលផ្លូវនៅពេលយប់ រួមទាំងមានរនាំងដែកការពាររថយន្ដពីមែកឈើទាបៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដដំណើរកម្សាន្ត
រថយន្ដដំណើរកម្សាន្ត
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
ទិដ្ឋភាពខាងក្នុងរថយន្ដ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T