ត្រចៀកកាំ បង្ហោះរូបចូលរួមខួបកំណើតប្ដី Angela Baby ខណៈប្រពន្ធស្ងាត់ជ្រាប

//s9.kh1.co/ec/ecca5f37fc19c950d0c38426d6539c84e631c22f.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ត្រចៀកកាំ បង្ហោះរូប ជូនពរ ដល់ តារាសម្តែងប្រុ​ស Huang Xiaoming នៅឡើយតែ ភរិយារបស់លោក មិនទាន់បង្ហាញមុខនៅឡើយ បានបង្កើតការសង្ស័យ ជុំវិញពាក្យចចាមអារ៉ាមរបស់អ្នកទាំងពីរ។

ចិន៖  រូបថតមួយសន្លឹក របស់ តារាស្រី Zhao Wei ហៅ ត្រចៀកកាំ និង តារាសម្តែងប្រុស Huang Xiaoming ដែលបានថតរូបជុំគ្នា ក្នុងទិវាខួបកំណើតរបស់លោក ឈានចូលវ័យ ៤៣ឆ្នាំ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាពមួយនេះ តារាស្រីរូបនេះ ក៏បានសរសេរនូវពាក្យជូនពរប៉ុន្មានម៉ាត់ទៅកាន់រូបលោក​ ឲ្យមានមានសុខភាពល្អ និង កាន់តែសប្បាយចិត្តទៀតផង មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានហៅតារាសម្តែងប្រុសរូបនេះ យ៉ាងមានភាពស្និទ្ធស្នាលផងដែរ។

យ៉ាងណាមិញ វាមិនចម្លែកនោះទេ ព្រោះអ្នកទាំងពីរ ជាមិត្តភក្តិជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហេតុដូច្នេះនៅថ្ងៃខួបកំណើតរាល់ឆ្នាំ ពួកគេទាំងពីរមិនភ្លេចនោះទេ តែងតែផ្ញើរពាក្យជូនពរទៅវិញ ទៅមកតាមរយៈបណ្តាញសង្គម ក៏ដូចជា ចូលរួមពិធីជប់លៀងជាដើម។

យ៉ាងណាមិញ រហូតមកដល់ពេល Angelababy នៅតែមិនទាន់បង្ហោះ ក៏ដូចជាបង្ហាញមុខ ជាមួយស្វាមីរបស់នាងនៅឡើយ ចាប់តាំងថ្ងៃខួបកំណើតរបស់​តារាសម្តែងប្រុស​ Huang Xiaoming បានធ្វើឲ្យ មហាជន និងអ្នកគាំទ្រនៅតែជាប់មន្ទិលសង្ស័យ ថាអ្នកទាំងពីរ មានរឿងអ្វីកើតឡើងឲ្យពិតប្រាកដ៕

សូមទស្សនារូបភាពខាងក្រោម៖

 Zhao Wei 
 Zhao Wei 
Huang Xiaoming
Huang Xiaoming
Huang Xiaoming  និង Zhao Wei
Huang Xiaoming  និង Zhao Wei
Zhao Wei  និង Huang Xiaoming
Zhao Wei  និង Huang Xiaoming
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T