ចាក់សាំងហ្វ្រីៗ ជាមួយ Galaxy Note 20 | 20 Ultra!

//s9.kh1.co/96/96f3723bd4c7148ac33f67ba65a43b2458c26bf5.jpg
បច្ចេកវិទ្យា

 ១៦-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នោះអតិថិជនទាំងអស់នឹងទទួលបានកាតចាក់សាំងតម្លៃ $80 នៅ TOTAL ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យជាច្រើនទៀតផងដែរ។

ភ្នំពេញ៖ សាកគិតមើល ចំណេញបានច្រើនពិតមែនណា៎! តម្លៃ $80 នេះបើគិតជាចំនួនលីត្រ គឺលោកអ្នកអាចចំណេញបានប្រមាណជា 100 លីត្រនៃប្រេងសាំង ដោយគ្រាន់តែជាវមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20Galaxy Note 20 Ultra ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 នោះអតិថិជនទាំងអស់នឹងទទួលបានកាតចាក់សាំងតម្លៃ $80 នៅ TOTAL ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យជាច្រើនទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចាក់សាំងហ្វ្រីៗ ជាមួយ Galaxy Note 20 | 20 Ultra
ចាក់សាំងហ្វ្រីៗ ជាមួយ Galaxy Note 20 | 20 Ultra

ដូចដែលអតិថិជន និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់បានដឹងយ៉ាងច្បាស់ហើយថា បើយើងនិយាយពីមហាអំណាចស្មាតហ្វូន ដែលល្អផ្តាច់គេក្នុងឆ្នាំ 2020 ដែលមាន៖
- អេក្រង់ធំ ភ្លឺច្បាស់ត្រជាក់ភ្នែក
- កាមេរ៉ាទំហំមេហ្គាភិចស៊ែលធំ
- កាមេរ៉ាក្រោយច្រើនគ្រាប់ ថតបានស្អាតគ្រប់ប្លង់
- កម្លាំងម៉ាស៊ីនខ្លាំង ដើរលឿនកប់
- រូបរាងស្អាតទាក់ទាញ ស៊ីវីល័យ
- ប៊ិកវេទមន្តដ៏រអិលទំនើបទាន់សម័យ
- បំពាក់ទំហំផ្ទុក (Ram and Rom) ធំ
- បំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ

គឺមានតែ Samsung Galaxy Note 20Galaxy Note 20 Ultra តែប៉ុណ្ណោះ ហើយអ្វីដែលធ្វើតារាទាំង 2 ដួងនេះទទួលបានការគាំទ្រខ្លាំងបំផុតទូទាំងពិភពលោកនោះ គឺវាបានជម្រុញ និងធ្វើឱ្យការងារកាន់តែរលូន មានប្រសិទ្ធភាព  និងការកម្សាន្តកាន់តែអស្ចារ្យ។

នៅចាំអីទៀត នេះជាការផ្តល់ជូនដ៏អស្ចារ្យបំផុតសម្រាប់អតិថិជនទាំងអស់ពី សាមសុង ហើយណា៎! ទាន់មានប្រូម៉ូសិន អ៊ីចឹងទិញឱ្យហើយទៅប្រយ័ត្នផុតកំណត់ទៀតទៅ!

លក្ខណៈពិសេសរបស់ Samsung Galaxy Note 20 ​និង Galaxy Note 20 Ultra
លក្ខណៈពិសេសរបស់ Samsung Galaxy Note 20 ​និង Galaxy Note 20 Ultra

* បញ្ជាក់៖ រាល់ការជាវមហាអំណាចស្មាតហ្វូនប៊ិក Galaxy Note 20Galaxy Note 20 Ultra អតិថិជនទាំងអស់នឹងទទួលបានជាមួយនឹងការថែមជូនយ៉ាងពិសេសដូចជា៖

- ថែមជូនស្រោមទូរស័ព្ទថ្លាហ្ស៊ីន (Back Cover) ដ៏ស្រស់ស្អាត 1 ភ្លាម
- ថែមជូនកាតចាក់សាំងតម្លៃ $80 ពី TOTAL
- ការធានាជូនពីក្រុមហ៊ុនយ៉ាងត្រឹមត្រូវរយៈពេល 1 ឆ្នាំពេញ
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)
- ស៊ីមស្មាតលេខពិសេស Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍
- បង់រំលស់ដោយគ្មានការប្រាក់ជាមួយនឹងធានាគារឯកទេសអ៊ីអន

ម៉េចដែរប៉ុណ្ណឹង! ចង់បានអីទៀត? ប្រូម៉ូសិនដ៏អស្ចារ្យនេះបើគិតទៅ គឺចំណេញមិនតិចទេ ចំណេញច្រើនណាស់! រួសរាន់ឡើង កុំឱ្យឱកាសដ៏រំភើបនេះកន្លងផុតឱ្យសោះណា៎!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T