ជីវិតមនុស្សមើលមិនឃើញ ធ្លាប់ជាប្រុសស្អាត ពេលនេះ តារាតៃវ៉ាន់រូបនេះ ដុនដាបស្គមខ្លាំងមកពី....

//s9.kh1.co/7b/7baf982f7506e893e19ed64976e2ab567983b9e9.jpg
តារា & កម្សាន្ដ

 ១៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តារាប្រុសរូបនេះ កាលពីមុនធ្លាប់តែជាប្រុសស្អាត មានឈ្មោះល្បីល្បាញ និងតែងលេចមុខក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែពេលនេះវិញ ប្រែសម្រស់ទៅជាស្គមស្គាំង មើលសឹងលែងចង់ស្គាល់ថាជាអ្នកណាទៅហើយ។

តៃវ៉ាន់់៖ តារាសម្តែងតៃវ៉ាន់ដ៏ល្បីម្នាក់គឺលោក  Tang Zhi Ping ( Ryan Tang)  កាលពីមុន តារាប្រុសរូបនេះ តែងតែលេចមុខជាតួឯកក្នុងរឿងភាគល្បីៗជាច្រើន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកមិនដែលមានសកម្មភាពក្នុងការងារសិល្បៈច្រើនដូចមុនឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ Ryan Tang រួមនិងមិត្តភក្តិសិល្បកររបស់លោកមួយចំនួន បានដើរលេងបង្ហោះរូបជុំគ្នា ដែលតាមរយៈរូបទាំងនោះ ក៏បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែរូបរាងរបស់តារាប្រុសរូបនេះបច្ចុប្បន្នគឺស្រកសាច់ស្គមស្គាំងជាងមុនខ្លាំងមែនទែន។

ក្នុងនោះ យោងតាមសារព័ត៌មាន ETtoday បានរាយការណ៍ថា តារាប្រុសរូបនេះ ធ្លាប់បានចែករំលែកថា គាត់មិនបានកើតអី ឬឈឺអីនោះទេ គឺរាងកាយរបស់លោកមានសុខភាពល្អធម្មតា ប៉ុន្តែគ្រាន់តែរាងស្រកទម្ងន់ច្រើនជាងមុនប៉ុណ្ណោះ។ ដោយកាលពីមុនតារារូបនេះធ្លាប់តែមានមុខមាត់ស្អាតផូរផង់ មានកម្ពស់ ១.៨៤ ម៉ែត្រ និងមានទម្ងន់ ៧៥ គីឡូក្រាម អ្នកណាៗឃើញហើយក៏លង់ស្នេហ៍ តែចំណែកឯពេលនេះវិញ Ryan Tang  ប្រែសម្រស់ ស្រកគីឡូសល់ត្រឹមតែ ៦៧ គីឡូក្រាម ដែលធ្វើឲ្យលោកមានការប្រែប្រួលរូបរាងទៅជាស្គមខ្លាំង មើលទៅចាស់ជាងមុននឹកស្មានមិនដល់ ខណៈទើបតែមានវ័យ ៤២ឆ្នាំប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បើតាមប្រភពពីសារព័ត៌មានតៃវ៉ាន់ជាច្រើនបាននិយាយថា តារាប្រុសរូបនេះ ប្រហែលជាមានសម្ពាធសេចកិច្ច និងមានបញ្ហាបំណុលច្រើន ដូច្នេះហើយទើបធ្វើឲ្យសុខភាព និងរូបរាងកាយរបស់លោកធ្លាក់ដុនដាបបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang កាលពីមុន
Ryan Tang សព្វថ្ងៃ
Ryan Tang សព្វថ្ងៃ
Ryan Tang  ជាមួយមិត្តភក្ដិសព្វថ្ងៃ
Ryan Tang  ជាមួយមិត្តភក្ដិសព្វថ្ងៃ
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T