លោក ត្រាំ អស់អំណាចហើយ ស្រាប់តែតិកតុកលើកឡើងថា ពេលណាទើបខ្លួនមានសេរីភាពវិញ

//s9.kh1.co/6f/6f374dc79ffc27a79e5afec742351140369ee622.jpg
បច្ចេកវិទ្យា

 ១២-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

តិកតុកនិយាយថា ខ្លួនបានធ្វើការតាំងពីខែសីហា ដោយព្យាយាមធ្វើតាមបទបញ្ជា ដែលបានចេញចំពេលមានការព្រួយបារម្ភ អំពីផ្នែកសុវត្ថិភាព។

អាមេរិក៖ សេវាកម្មវីដេអូចិនតិកតុកបានចាប់ផ្ដើមការប្រកួតប្រជែងស្របច្បាប់ ប្រឆាំងនឹងរដ្ឋបាលលោក ត្រាំ ជុំវិញផែនការបិទកម្មវិធីនៅសហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា។ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យហាមឃាត់ការទាញយកកម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ នៅថ្ងៃនោះដែរ លុះត្រាតែក្រុមហ៊ុន ByteDance ត្រូវបានទិញយកដោយក្រុមហ៊ុនអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តិកតុកនិយាយថា ខ្លួនបានធ្វើការតាំងពីខែសីហា ដោយព្យាយាមធ្វើតាមបទបញ្ជា ដែលបានចេញចំពេលមានការព្រួយបារម្ភ អំពីផ្នែកសុវត្ថិភាព។ កម្មវិធីនេះបានលើកឡើងថា ខ្លួនមិនបានទទួលការឆ្លើយតបត្រឡប់មកវិញ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ។

កម្មវិធីតិកតុកស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance
កម្មវិធីតិកតុកស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រុមហ៊ុនរបស់កម្មវិធីតិកតុកបាននិយាយថា ក្នុងរយៈពេលជិតពីរខែ ចាប់តាំងពីលោកប្រធានាធិបតីបានផ្ដល់ការយល់ព្រមជាបឋម ដល់សំណើររបស់ក្រុមហ៊ុនខ្លួន ដើម្បីដោះស្រាយក្ដីកង្វល់ ហើយខាងតិកតុកបានផ្ដល់នូវដំណោះស្រាយលម្អិត ដើម្បីឈានមកដល់កិច្ចព្រមព្រៀងនោះ ប៉ុន្តែមិនបានទទួលការឆ្លើយតបជាសំខាន់ លើក្របខណ្ឌភាព​ឯកជននិងក្របខណ្ឌសន្តិសុខរបស់ខ្លួនទេ។

នោះរួមបញ្ចូលទាំងសំណើរថ្មីមួយ ដែលនឹងបង្កើតក្រុមហ៊ុនថ្មី ដែលកាន់កាប់ដោយក្រុមហ៊ុន Oracle, Walmart និងវិនិយោគិនអាមេរិកដែលមានស្រាប់នៅក្រុមហ៊ុន ByteDance។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ ដែលគេមើលឃើញថា ក្រុមហ៊ុន ByteDance យល់ព្រមលក់ផ្នែកខ្លះនៃអាជីវកម្មនៅអាមេរិករបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Oracle និង Walmart មិនត្រូវបានយល់ព្រមដោយរដ្ឋាភិបាលចិនទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T