ពិតជាក្មេងមែន! កុមារារូបនេះ ជាប់ឈ្មោះជាអ្នកសរសេរកម្មវិធីកុំព្យូទ័រវ័យក្មេងបំផុតក្នុងពិភពលោក

//s9.kh1.co/2f/2f95be77c068f7292409742cb69f867b6c3ae03a.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កុមារាសញ្ជាតិឥណ្ឌាម្នាក់ អាយុ៦ឆ្នាំ ត្រូវបាន Guinness of World Record ទទួលស្គាល់ថាជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (Programmer) វ័យក្មេងជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេបានបញ្ចប់ការធ្វើតេស្ដមួយ​លើភាសាកូដ Python។

ឥណ្ឌា៖ ថ្មីៗនេះ កុមារាសញ្ជាតិឥណ្ឌាម្នាក់ឈ្មោះ Arham Om Talsania អាយុ៦ឆ្នាំ រៀនថ្នាក់ទី២ ត្រូវបាន Guinness of World Record ទទួលស្គាល់ថាជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ (Programmer) វ័យក្មេងជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេបានបញ្ចប់ការធ្វើតេស្ដមួយ​ លើភាសាកូដ Python។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានគ្រងតំណែងជាអ្នកសរសេរកូដវ័យក្មេង កុមារា Talsania បានឲ្យដឹងថា រូបគេចេះសរសេរកូដ គឺដោយសារការបង្រៀនពីឪពុក។ រូបគេបានចាប់ផ្ដើមប្រើថេប្លេត (Tablet) លើកដំបូងនៅអាយុ២ឆ្នាំ ហើយនៅអាយុ៣ឆ្នាំ គេបានទិញឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត ដែលមានទាំងដំណើរការលើប្រព័ន្ធប្រតិបត្តការ iOS និង Windows ជាដើម។ ក្រោយមកទៀត ទើបគេបានដឹងថាឪពុករបស់គេ ក៏ជាអ្នកសរសេរកូដមួយរូបដែរ ដែលប្រើប្រាស់ភាសាកូដ Python នេះឯង។

ទន្ទឹមនឹងនេះ បុរសជាឪពុកបានឲ្យដឹងដែរថា កូនប្រុសរបស់លោកចាប់អារម្មណ៍លើបច្ចេកវិទ្យា តាំងពីគេនៅវ័យក្មេងមកម្ល៉េះ ហើយលោកបានបង្រៀនពីមូលដ្ឋានគ្រឹះនៃការសរសេរកម្មវីធី ហើយគេក៏ចាប់ផ្ដើមបង្កើតហ្គេមតូចៗដោយខ្លួនឯងតាំងពីពេលនោះមក។

ដោយឡែក សម្រាប់ថ្ងៃអនាគតកុមារា Talsania បានបង្ហើបយ៉ាងដូច្នេះថា៖

ខ្ញុំចង់ក្លាយជាសហគ្រិន និងជួយមនុស្សរាល់គ្នា។ ខ្ញុំចង់បង្កើតកម្មវីធីហ្គេម និងប្រព័ន្ធសរសេរកូដ ហើយជួយដល់អ្នកខ្វះខាតផងដែរ ។

Talsania

សូមជម្រាបដែរថា ឯកទត្តកម្មអ្នកសរសេរកម្មវិថីកុំព្យូទ័រវ័យក្មេងជាងគេបំផុត ធ្លាប់ត្រូវបានគ្រងតំណែងដោយកុមារាម្នាក់ឈ្មោះ Muhammad Hamza Shazad អាយុ៧ឆ្នាំ មកពីប្រទេសអង់គ្លេស ដែលមានដើមកំណើតនៅប៉ាគីស្ថាន៕

សូមទស្សនារូបភាពខាងក្រោម៖

កុមារា Talsania
កុមារា Talsania
កុមារា Talsania
កុមារា Talsania
កុមារា Talsania 
កុមារា Talsania 
វិញ្ញាបនបត្រ ដែលទទួលស្គាល់ដោយ Guinness of World Record
វិញ្ញាបនបត្រ ដែលទទួលស្គាល់ដោយ Guinness of World Record
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T