នេះប្រភេទត្រីតាំងពី៦៥លានឆ្នាំមុន ត្រូវបានគេរកឃើញថា នៅមានជីវិតនៅឡើយ

//s9.kh1.co/93/935b04b28ad47c6e970dc56c85ec77436069930c.jpg
បច្ចេកវិទ្យា

 ១០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

វាបានរស់រានអស់រយៈពេលរាប់លានឆ្នាំ ដែលមិនមានការវិវឌ្ឍទាល់តែសោះ។

រ៉ូម៉ានី៖ ទន្លេតូច Valsan ដែលលាតសន្ធឹងនិងហូរយ៉ាងលឿននៅក្នុងប្រទេសរ៉ូម៉ានី មានផ្ទុកជីវិតជាច្រើន ដែលមានទាំងមួយក្នុងចំណោមប្រភេទត្រីដ៏កម្របំផុតនៅអឺរ៉ុប ហើយប្រហែលជានៅលើពិភពលោកផងដែរ។ ប្រភេទត្រី Asprete ដែលមានអាយុ៦៥លានឆ្នាំ ត្រូវបានរកឃើញដំបូង ដោយនិស្សិតជីវវិទ្យានៅឆ្នាំ១៩៥៦ ហើយអស់រយៈពេលជាច្រើនទសវត្សរ៍ វាស្ទើរតែជិតផុតពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជីវវិទូអាយុ៥៩ឆ្នាំ លោក Nicolae Craciun បាននិយាយថា បន្ទាប់ពីបានព្យាយាមជួយសង្គ្រោះពួកវាអស់ជាច្រើនឆ្នាំ មនុស្សម្នាបាននិយាយថា ត្រីប្រភេទនេះបានផុតពូជហើយ ប៉ុន្តែគេទើបទទួលបានដំណឹងថា វានៅតែមានវត្តមាន។ ត្រី Asprete គឺជាត្រីរាត្រីចរដ៏តូចមួយ ដែលលាក់ខ្លួននៅក្រោមថ្ម ដែលមានអនាគតមិនប្រាកដប្រជា ហើយប្រឈមនឹងការគំរាមកំហែងជាច្រើន។

ការប៉ាន់ប្រមាណជាផ្លូវការនៃត្រីប្រភេទនេះមានចំនួន ១០-១៥ក្បាល ដែលត្រូវបានគេគិតថា វានៅរស់ក្នុងប្រវែង១គីឡូម៉ែត្រ នៃទឹករាក់ក្រោមថ្មនៃទន្លេ Valsan។ បើប្រៀបធៀបនៅដើមទសវត្សរ៍ឆ្នាំ២០០០ ត្រីប្រភេទនេះមានចំនួនប្រហែល២០០ក្បាល។ ថ្ងៃមួយនៅចុងខែតុលា លោក Andrei Togor អ្នកជំនាញជីវសាស្ត្រត្រី អាយុ៣១ឆ្នាំ កំពុងឃ្លាំមើលប្រភេទត្រីនេះ ហើយបានរកឃើញថា មានចំនួន១២ក្បាល។

ត្រី Asprete ត្រូវបានគេចាត់ទុកថា ជាផូស៊ីលមានជីវិត ដែលមានន័យថា វាបានរស់រានអស់រយៈពេលរាប់លានឆ្នាំ ដែលមិនមានការវិវឌ្ឍទាល់តែសោះ។ ប៉ុន្តែត្រឹមតែ៦ទសវត្សរ៍ចុងក្រោយ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជម្រកនិងចំនួនសត្វប្រភេទនេះ៕

 ប្រភេទត្រី Asprete ដែលមានអាយុ៦៥លានឆ្នាំ
 ប្រភេទត្រី Asprete ដែលមានអាយុ៦៥លានឆ្នាំ
ទន្លេតូច Valsan ដែលលាតសន្ធឹងនិងហូរយ៉ាងលឿននៅក្នុងប្រទេសរ៉ូម៉ានី
ទន្លេតូច Valsan ដែលលាតសន្ធឹងនិងហូរយ៉ាងលឿននៅក្នុងប្រទេសរ៉ូម៉ានី
អ្នកជំនាញគ្រោងនឹងជួយសង្គ្រោះត្រីបុរាណមួយនេះ
អ្នកជំនាញគ្រោងនឹងជួយសង្គ្រោះត្រីបុរាណមួយនេះ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T