ទម្រាំទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃ ជីវិតរបស់ វង្ស តារារតនា បានជួបព្យុះភ្លៀងជាច្រើន

//s11.kh1.co/db/dbaaea8c0a052ca0f7126ad1d4af85b083da1ed2.jpg
នារី

 ០៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងរ៉ក់ដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីលោក Zono គឺលោក វង្សតារារតនា បានតស៊ូនៅក្នុងជីវិតស្ទើរតែមិនរាថយឡើយក្រោយពេលដែលទទួលបានភាពល្បីល្បាញមកដល់ពេលសព្វថ្ងៃនេះ។

ភ្នំពេញ៖ តារាចម្រៀងរ៉ក់ដ៏ល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីលោក Zono គឺលោក វង្ស តារារតនា បានតស៊ូនៅក្នុងជីវិតស្ទើរតែមិនរាថយឡើយក្រោយពេលដែលទទួលបានភាពល្បីល្បាញមកដល់ពេលសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក វង្ស តារារតនា និងលោក Zono
លោក វង្ស តារារតនា និងលោក Zono

ជាក់ស្តែង បើយោងតាមការបកស្រាយរបស់លោកក្នុងពេលពេលថ្មីៗនៅក្នុងកម្មវិធីមួយដែលមានការគាំទ្រពីសំណាក់យុវវ័យជាច្រើនថា កាលពីលោកមិនទាន់មានភាពល្បីល្បាញ លោកធ្លាប់ធ្វើការនៅហាងអ៊ីនធើណិតមួយកន្លែង មិនត្រឹមតែប៉ុណ្ណោះក៏ធ្លាប់ជួយធ្វើម្ហូប (ឆាមី) ជំនួសម្ចាស់ហាង លាងចានឲ្យគេថែមទៀតផង។ ក្រោយពីបានផ្លាស់ប្តូរបានបន្តិចលោកក៏ធ្លាប់ដើរច្រៀងតាមការប្រគំតន្ត្រីក្នុងពិធីមង្គលការ និងពិធីផ្សេងៗថែមទៀត។ ទោះបីជាពេលនោះលោកគ្រាន់តែជាតារាចម្រៀងដែលច្រៀងអមឆាកក៏ពិតមែន ប៉ុន្តែក្តីស្រមៃរបស់លោកមិនតូចតាចនោះទេ លោកតែងតែបំពេញក្តីស្រមៃដោយចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំប្រទេសកម្ពុជា និងមួយវិញទៀតគឺចង់បានទ្រនំមួយដែលខ្ពង់ខ្ពស់មួយកន្លែងសម្រាប់រស់នៅមួយគ្រួសារផងដែរ។

លោក វង្ស តារារតនា
លោក វង្ស តារារតនា

ក្រោយពីបានដឹងពីជីវិតរបស់លោកដែលធ្លាប់ឆ្លងកាត់ការលំបាកបែបនេះ ពិតជាមានអារម្មណ៍អាណិតលោកខ្លាំងមែនទែន ពីព្រោះតែយើងនឹកស្មានមិនដល់ថាមុខមាត់ស្រស់សង្ហាបែបមនុស្សកាចដូចជាលោក ធ្លាប់ជួបរឿងដ៏សែនលំបាកនៅក្នុងជីវិតបែបនេះនោះទេ។ ប៉ុន្តែនេះគឺជារឿងមួយដែលល្អបំផុតសម្រាប់លោកដែលអាចធ្វើឲ្យលោកចេះមានការតស៊ូនៅក្នុងជីវិត និងអាចជម្នះនូវរាល់ឧបសគ្គទាំងឡាយរហូតមកដល់សព្វថ្ងៃនេះ៕

លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា
លោក វង្ស តារារតនា
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T