មួយឈុតនេះ មើលអត់ចង់ស្គាល់ សុភ័ក្រ កុសុម៉ា

//s11.kh1.co/53/5381e0656515e388def62f5ed8168abd17780f2f.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ពីមួយឆ្នាំទៅមួយឆ្នាំ តារាស្រីពេញដោយទេពកោសល្យ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែវិវត្តន៍ខ្លួនឲ្យស្រស់ស្អាតប្លែកជាងពេលមុន ខណៈតុបតែងខ្លួនបែបនេះទៅស្រស់សោភាដូចជាព្រះនាង។

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីកំពុងមានសន្ទុះខ្លាំងក្នុងសង្គមសិល្បៈ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានឈ្មោះល្បីល្បាញ និងលេចធ្លោខ្លាំងតែម្ដងក្នុងពេលបច្ចុប្បន្ននេះ។ ដោយនាងជាតារាស្រីមួយរូប តែងតែធ្វើឲ្យទស្សនិកជនជាច្រើននាក់ បានសើចសប្បាយជាមួយនាង តាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ងវិញទៀត ក្រៅពីមានសមត្ថភាព និងទេពកោសល្យហើយ តារាស្រីពូកែវោហារស័ព្ទរូបនេះ កាន់តែមានរូបសម្ផស្ស ស្រស់សោភាប្លែកជាមុន ជាពិសេស រាល់ពេលតារារូបនេះ រៀបចំខ្លួនម្ដងៗ ឃើញថា ស្រស់ស្អាត និងលេចធ្លោខ្លាំង ដែលគ្រប់រូបភាពតារារូបនេះ បង្ហោះម្ដងៗ មានអ្នកចាប់អារម្មណ៍ និងសរសើរពីរូបសម្រស់របស់នាងគ្រប់គ្នាតែម្ដង។ ទន្ទឹមនឹងភាពស្រស់ស្អាតរបស់នាង គេសង្កេតឃើញតារារូបនេះ ក៏និយមតុបតែងខ្លួនបែបឃ្យូតៗ ស៊ីវិល័យទាន់សម័យ និងបែបកំប្លែងៗផងដែរ។ 

តួយ៉ាង មួយរយៈចុងក្រោយនេះ ទស្សនិកជនធ្លាប់តែបានឃើញកញ្ញា សុភ័ក្រ កុសុម៉ា តុបតែងខ្លួន ផាត់មុខបែបកំប្លែង តែម្ដងនេះនាងលេងមួយអស់ដៃ ដោយលើកនេះ តារារូបនេះ បានរៀបចំខ្លួនក្នុងឈុតវែង ហើយមានមកុដផងនោះ មើលទៅនាងពិតជាស្រស់ស្អាតផូរផង់ដូចជាព្រះនាងយ៉ាងដូច្នោះដែរ។ មិនតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹកតារាស្រីរូបនេះទើបនឹងបង្ហោះ មានហ្វេនៗជាច្រើន បានពោលពាក្យសរសើរពីរូបសម្រស់ដូចព្រះនាងរបស់នាងសឹងតែដាច់ពីមាត់គ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
  កញ្ញា សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T