នៅចាំអីទៀត! កម្មវិធីមហាប្រូម៉ូសិនទិញ SAMSUNG QLED 8K ថែមជូនទូរទស្សន៍បញ្ឈរ The Sero ១គ្រឿង តម្លៃរហូតដល់ $២,០០០ ជិតផុតកំណត់ហើយ

//s9.kh1.co/6d/6dc3edaa0385522adde2b93407c22596c9f896f7.jpg
បច្ចេកវិទ្យា

 ០៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលប់ កំពុងតែទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។

ភ្នំពេញ៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលប់ កំពុងតែទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងតាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ ២០២០ នេះ នឹងផ្តល់ជូននូវកំពូលបទពិសោធន៍នៃការទស្សនា តាមរយៈកំពូលកម្រិតរូបភាពដ៏សែនច្បាស់ ពណ៌ដិតស្រស់ដូចធម្មជាតិ សម្លេងឮច្បាស់រងំដូចរោងកុន អេក្រង់ធំច្បាស់ត្រជាក់ភ្នែក និងរូបរាងស្តើងទាក់ទាញដ៏ល្អឥតខ្ចោះ។ 

  ទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ ២០២០  
  ទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ ២០២០  

ឥឡូវនេះ ជាមួយនឹងកំពូលបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបពីក្រុមហ៊ុន សាមសុង អតិថិជនទាំងអស់គ្រាន់តែទិញស្តេចកំពូលទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងទទួលបានការថែមជូនទូរទស្សន៍បញ្ឈរ ដ៏ទំនើបទាន់សម័យស៊េរីចុងក្រោយបំផុតម៉ូឌែល The Sero ១គ្រឿង ដែលមានតម្លៃរហូតដល់ $២,០០០ ភ្លាមៗតែម្តង។ ក្រៅពីប្រូម៉ូសិនទូរទស្សន៍ សាមសុង ក៏មានប្រូម៉ូសិនបញ្ចុះតម្លៃ និង Free កាដូ ជាច្រើនសន្ធឹកសន្ធាប់ទៀត សម្រាប់រាល់ការទិញទូទឹកកក ម៉ាស៊ីនបោក និងម៉ាស៊ីនត្រជាក់ផងដែរ។

ជាមួយនឹងកំពូលមហាប្រូម៉ូសិនដ៏មហស្ចារ្យនេះ អតិថិជនទាំងអស់នឹងទទួលបានកំពូលបទពិសោធន៍ពីកំពូលទូរទស្សន៍ផ្ទួនៗ ព្រមទាំងឱកាសចំណេញកប់ក្តោងផងដែរ។ ប្រញាប់ឡើង កំពូលមហាប្រូម៉ូសិនយក្សនេះបានទម្លាក់មកហើយ នៅឡើយតែអតិថិជនរូបណាដែលឆ្លាត និងទិញបានមុនគេឱ្យទាន់ប្រូម៉ូសិននេះតែប៉ុណ្ណោះ។ 

កុំអាល័យតែអល់អែកទៀតអី បើទិញ ទិញឱ្យហើយទាន់មានប្រូម៉ូសិនធំអ៊ីចឹង បានចំណេញ បានឡូយ។ ឱ្យលឿនឡើងប្រយ័ត្នផុតប្រូម៉ូសិនណា៎! 

ប្រូម៉ូសិនពិសេសពីសាមសុង 
ប្រូម៉ូសិនពិសេសពីសាមសុង 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល  សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ។

* បញ្ជាក់៖ រាល់ការជាវស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ ២០២០ តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎។​

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ប្រូម៉ូសិនពិសេសពីសាមសុង 
ប្រូម៉ូសិនពិសេសពីសាមសុង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T