កម្រឃើញ នេះជាទិដ្ឋភាពក្នុងផ្ទះ នាយក្រឹម ទើបជួសជុលរួច ពិតជាធំស្អាត គួរឲ្យចង់រស់នៅ

//s9.kh1.co/c8/c8af101c3f9baa8df4eb9a4dc8a743258d3d05b8.jpg
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាកំប្លែងដ៏ល្បីឈ្មោះ នាយក្រឹម បានបង្ហាញទិដ្ឋភាពក្នុងផ្ទះទាំងស្រុង ក្រោយធ្វើការជួសជុលរួចរាល មើលទៅធំទូលាយគួរឲ្យចង់រស់នៅតែម្ដង។

ភ្នំពេញ៖ កំពូលតារាកំប្លែង នាយក្រឹម ជាសិល្បករមួយរូបដែលជោគជ័យ លើវិស័យសិល្បៈ បើទោះបី តារារូបនេះឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏តារារូបនេះ នៅតែអាចទាញយកប្រជាប្រិយភាពខ្លាំងក្លាដដែល។ លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើងាកមកមើលជីវិតឯកជនវិញ ពេលនេះ រូបលោកកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹម បន្ទាប់ពីមានកូនភ្លោះស្រី២នាក់ គួរឲ្យស្រលាញ់រួចមក។ មិនតែប៉ុណ្ណោះ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ ជីវភាពតារាប្រុសរូបនេះ កាន់តែប្រសើរឡើង ក្នុងនោះដែរ តារាកំប្លែងជើងចាស់រូបនេះ ក៏បានរស់នៅក្នុងផ្ទះយ៉ាងស្កឹមស្កៃទៀតផង។ 

ជាក់ស្ដែង ថ្មីៗនេះ តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពជាច្រើន​ពីទិដ្ឋភាពក្នុងផ្ទះ ខណៈជួសជុលរួចរាល់មួយរយភាគរយ។ ក្រោយជុសជុលរួចរាល់ ឃើញថា ទិដ្ឋភាពក្នុងផ្ទះទាំងមូល មើលទៅពិតជាធំទូលាយ ស្រស់ស្អាតគួរឲ្យចង់រស់នៅតែម្ដង មិនតែប៉ុណ្ណោះគ្រប់បន្ទប់ និងខាងក្រៅផ្ទះ តារារូបនេះបានរៀបចំឡើងយ៉ាងស្អាត និងមានសណ្ដាប់ធ្នាប់ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ផ្ទះដែល នាយក្រឹម ទើបតែបង្ហោះលោកទើបតែជួសជុលរួចរាល់ជាស្ថាពរ ដើម្បីរស់នៅជុំគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាយក្រឹម
នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ទិដ្ខភាពក្នុងផ្ទះ នាយក្រឹម
ផ្ទះ នាយក្រឹម
ផ្ទះ នាយក្រឹម
នាយក្រឹម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T