ទើបតែ ១១ឆ្នាំទេ តែពេលតែងខ្លួនបែបនេះ Na Haeun ធំពេញក្រមុំស្រស់ស្អាតប្លែកតែម្ដង!

//s9.kh1.co/fa/fab2cf565c9686a4fc647ad16d11e60b8b5c8f43.jpg
តារា & កម្សាន្ដ

 ២៩-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ពេលវេលាកាន់តែទៅមុខ ក្មេងស្រីពោរពេញដោយសមត្ថភាពច្រៀង និងរាំ Na Haeun កាន់តែធំ ចំណែករូបសម្ផស្សវិញ ពិតជាស្រស់ស្អាត ទាក់ភ្នែកតែម្ដង។

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីវ័យក្មេងពោរពេញដោយសមត្ថភាព Na Haeun ជាក្មេងស្រីម្នាក់ដែលក្លាហាន ហ៊ានឡើងឆាក ចាប់តាំងពីនាងមានអាយុ ៤ឆ្នាំមកម្ល៉េះ ហើយពេលនេះនាង ក៏ជាតារាចម្រៀងទោលម្នាក់ កំពុងមានឈ្មោះល្បីល្បាញក្នុងវិស័យ K-POP ផងដែរ។ ម្យ៉ាងវិញទៀត នាងមានដុងសិល្បៈតាំងពីលក្មេង ទើបធ្វើឲ្យកុមារីរូបនេះ អាចឈានជើង ដល់ចំណុចមួយ មានទស្សនិកជនច្រើនស្គាល់ និងគាំទ្រច្រើនបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ពេលនេះ នាងកាន់តែទទួលបាននៅប្រជាប្រិយភាព និងបានចូលរួមក្នុងកម្មវិធីធំៗជាច្រើន ហើយកាន់តែមានភាពមមាញឹក ជាមួយនឹងការងារសិល្បៈថែមទៀតផង។

ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ បើនិយាយពីក្បាច់រាំវិញ នាងពិតជាពូកែ ហើយអាចចាប់ក្បាច់រាំបានយ៉ាងលឿនថែមទៀត។ 

ជាក់ស្ដែង ឆ្នាំនេះនាងមានអាយុ ១១ឆ្នាំ នឹងបានលូតលាស់កាន់តែធំ មើលទៅពេញក្រមុំស្ដូក។ ចំណែកឯកម្ពស់របស់នាង ក៏ខ្ពស់ណាស់ដែរ ថែមទាំងមានរាងស្រឡូនស្អាត គួរឲ្យទាក់ទាញទៀតផង។ ជាពិសេស រាល់ស្ទាយ៏តុបតែងខ្លួនរបស់នាង មើលទៅស៊ីវិល័យ ទាន់សម័យ មានភាពលេចធ្លោគ្រប់ពេលតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ Na Haeun បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ពណ៌ស ឃើញថារូបសម្រស់ក្មេងស្រីម្នាក់នេះ ពិតជាបានផ្លាស់ប្ដូរខ្លាំង ដែលមើលទៅស្រស់ស្អាតផូរផង់ គួរឲ្យចាប់អារម្មណ៍តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
 Na Haeun 
រូបថ្មីរបស់ Na Haeun 
រូបថ្មីរបស់ Na Haeun 
រូបថ្មីរបស់ Na Haeun
រូបថ្មីរបស់ Na Haeun
រូបថ្មីរបស់ Na Haeun
រូបថ្មីរបស់ Na Haeun
រូបថ្មីរបស់ Na Haeun
រូបថ្មីរបស់ Na Haeun
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T