តើនរណាជាអ្នកឈ្នះរង្វាន់២០០០ដុល្លារអាមេរិក ពីកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្មរបស់បណ្ណាគារ ឈិន គ័ង?

//s9.kh1.co/f0/f0de81daf1af00b80c1ae7e2863a306e1e2c1a63.jpg
សង្គម

 ២៩-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង បានបញ្ចប់ជាផ្លូវការហើយ! ចាប់តាំងពីព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្ដើមឡើងនៅថ្ងៃទី ១៨ ខែតុលា បានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណែតនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង បានបញ្ចប់ជាផ្លូវការហើយ! ចាប់តាំងពីព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្ដើមឡើងនៅថ្ងៃទី ១៨ ខែតុលា បានទទួលការឆ្លើយតបជាវិជ្ជមានពីអ្នកនិយមលេងអ៊ីនធឺណែតនៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមម៉ោង ១២:០០ ព្រឹក ថ្ងៃទី ២៧ ខែតុលា នេះ កម្មវិធីទទួលបានខមមិនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងសារឯកជនភ្ជាប់ជាមួយនឹងពាក្យស្លោកជាង ១១.០០០ សារ ដែលភាគច្រើនគឺជាពាក្យស្លោកដ៏ល្អ ប្រកបដោយភាពច្នៃប្រឌិត មានបុគ្គលិកលក្ខណៈពិសេសនិងគំនិតផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ

នៅម៉ោង ២ រសៀល ថ្ងៃទី ២៨ ខែតុលានេះ ពិធីប្រគល់រង្វាន់នៃកម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារអាមេរិកពីបណ្ណាគារ ឈិន គ័ង ត្រូវបានធ្វើឡើងនៅផ្សារអូឡាំពិក រាជធានីភ្នំពេញ។ អ្នកជំនាញដែលបានចូលរួមជាគណៈកម្មការក្នុងកម្មវិធី រួមមាន៖ លោកFeng Hui នាយកប៉ុស្តិ៍ទូរទស្សន៍ស៊ីស៊ីធីវីប្រចាំនៅកម្ពុជា និងលោក Visal ដែលជាតារាល្បីក្នុងអ៊ិនធឺណែត។ កម្មវិធីបានធ្វើការជ្រើសរើសអ្នកឈ្នះរង្វាន់ទី១ ចំនួន 0១ រូប និងអ្នកឈ្នះ រង្វាន់ឆ្នើមចំនួន ១០ រូប។

អ្នកឈ្នះរង្វាន់ មាន៖

រង្វាន់ទី១៖ Ken Sobunnan ឈ្នះរង្វាន់ជាសាច់ប្រាក់ ២០០០ ដុល្លារ + សម្ភារៈការិយាល័យដែលមានតម្លៃស្មើនឹង ១.០០០ ដុល្លារ + ការបញ្ចុះតម្លៃចំនួន ៣០% អស់មួយជីវិតនៅតាមបណ្ណាគារ ឈិន គ័ង គ្រប់សាខាទាំងអស់។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ

រង្វាន់ឆ្នើម៖ រួមមាន Ngan Chhay Bunrong, Phann Phally, Chan Pi Sey, Hen Vanchhay, Yet Sreypov, Orn Rany, Chin Sao, Kong Vannoeun, Ly Sreynit។

រង្វាន់ជាសាច់ប្រាក់ ២០០ ដុល្លារសម្រាប់ម្នាក់ + សម្ភារៈការិយាល័យ ដែលមានតម្លៃស្មើនឹង១០០ ដុល្លារ។

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ

យកសម្ភារៈការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ M&G ក្នុងនាមជាផលិតករនៃសម្ភារៈការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារៈការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម តែងប្តេជ្ញាធ្វើឲ្យការរៀនសូត្រនិងការបំពេញការងារកាន់តែមានភាពរីករាយនិងមានប្រសិទ្ធភាពជាងមុន។ កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ក្រោមប្រធានបទ “សម្ភារៈការិយាល័យក្នុងក្ដីស្រមៃ” ត្រូវបានធ្វើឡើងក្នុងបំណងយកសម្ភារៈការិយាល័យជាស្ពាន ដើម្បីតភ្ជាប់វប្បធម៌នៃប្រទេសទាំងពីរ  ពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនចិននិងកម្ពុជា លើកកម្ពស់ការយល់ដឹងអំពីម៉ាក និងបង្ហាញពីចក្ខុវិស័យរបស់ M&G ក្នុងការបង្កើត “ម៉ាកសម្ភារៈការិយាល័យលំដាប់ពិភពលោក” ដើម្បីបម្រើអតិថិជនឲ្យបានកាន់តែប្រសើរឡើង៕

កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
កម្មវិធីស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់២០០០ដុល្លារ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T