អ្នកភូមិ ២ នាក់បានស្លាប់ដោយសារការផ្ទុះគ្រាប់មីននៅព្រំដែនថៃ-កម្ពុជា

//s9.kh1.co/9a/9a1569b62aa6db8a6f884296e85a2ff4fd8d0cc3.jpg
សង្គម

 ០១-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប៉ូលីសបាននិយាយថាអ្នកភូមិពីរនាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់មីននៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃភាគខាងកើតប្រទេសថៃកាលពីថ្ងៃអង្គារ

បាំងកក៖ ប៉ូលីសបាននិយាយថាអ្នកភូមិពីរនាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់មីននៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃភាគខាងកើតប្រទេសថៃកាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសស្នងការរងលោកវរសេនីយ៍ទោ Sarote Vejjakama បាននិយាយថា អ្នកភូមិថៃទាំង ២ នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ Charoon Khieuphromma អាយុ ៧០ ឆ្នាំនិងឈ្មោះ Phongsak Khieuphromma អាយុ ៣៧ ឆ្នាំបានជិះត្រាក់ទ័រនៅតាមព្រំដែនកម្ពុជា-ថៃក្នុងភូមិ Nong Ya Kaeo នៅស្រុក Khok Sung នៃខេត្ត Sa Kaeo នៅពេលដែលត្រាក់ទ័របានបើកឈូសឆាយដីតំបន់មានមីនដែលបានបង្ករអោយផ្ទុះនិងសម្លាប់ពួកគេភ្លាមៗ។

យោងតាមលោកវរសេនីយ៍ទោបានអោយដឹងថា គ្រាប់មីនប្រឆាំងរថក្រោះនេះត្រូវបានគេដាក់នៅក្រោមផ្ទៃដីវាលស្មៅនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាច្រើនទសវត្សមុន។

លោកបានបន្ថែមថាគ្រាប់មីនដែលភាគច្រើនត្រូវបានគេជឿថានៅតែមានប្រសិទ្ធភាពនៅតែមិនទាន់ត្រូវបានដោះចេញដោយអាជ្ញាធរទាំងសងខាងនៃព្រំដែនរួមគ្នានៅឡើយ។

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
ទីកន្លែងកើតហេតុ
ទីកន្លែងកើតហេតុ

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T