ជាស្រីស្អាត មិនបាច់ធ្វើខ្លួនច្រើន ស្លៀកពាក់ខោអាវធម្មតាៗ ក៏តារាស្រីទាំងនេះ លេចធ្លោបាន

//s9.kh1.co/b2/b2e16472f0fe90d277ae12c06511dcfc80758095.jpg
នារី

 ២៨-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គេថាស្រីស្អាតព្រោះធ្វើខ្លួន តែតារាស្រីទាំងនេះ ទោះមិនបានតែងខ្លួនហើយ ស្លៀកពាក់ ក្នុងរូបភាពបែបណា ក៏មើលទៅស្អាត មិនអន់ដែរ!

កូរ៉េខាងត្បូង៖ វាមិនមែនជារឿងប្លែកនោះទេ ដែលអាយដលស្រីៗក្នុងវិស័យK-pop តែងតែនាំយកភាពស្រស់ស្អាតរាល់ពេលដែលពួកគេ ឡើងសម្ដែងលើឆាក ហើយទោះជាពួកគេ បញ្ចេញសមត្ថភាពបានយ៉ាងណា ហត់ បែកញើសជោគខ្លួន ក៏នៅ​តែស្អាតដដែល​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីល្បី​ក្នុងសិល្បៈមួយនេះ ពេលនៅខាងក្រោយ ឆាកសម្ដែង ដូចជា នៅព្រលានយន្តហោះ ពួកគេនៅតែមានភាពលេចធ្លោ ជាមួយមុខមាត់ ម៉ូតសក់ និងសម្លៀកបំពាក់​ គឺសាកសមនឹងគ្នាឥតទាស់តែងម្ដង។យ៉ាងណាមិញ រូបភាពតុបតែងបែបធម្មតា មិនផាត់មុខ ស្លៀកពាក់បែបសាមញ្ញៗ តែភាពស្រស់ស្អាត នៅតែមិនមានការផ្លាស់ប្ដូរឡើយ មើលទៅប្លែកភ្នែកបែប ធម្មជាតិគួរឲ្យគយគន់ថែមទៀតផង។

ចង់ដឹងអត់ថា! តើតារាស្រីណាខ្លះ ទោះជាស្ថិតនៅកាលៈទេសៈណា ក៏នៅតែ cute មិនអន់នោះ?

តោះទស្សនារូបភាព និងការបង្ហាញខាងក្រោម ៖

១. Seulgi សមាជិកក្រុម Red Velvet

Seulgi សាកសមនឹងសម្លៀកបំពាក់ អាវយឺត នេះណាស់ មើលទៅកក់ក្ដៅ តែកំប្លែងបន្តិច ទោះជានាង មិនមានតែងមុខច្រើន គ្រាន់តែចងសក់ធម្មតា ក៏មើលទៅទាក់ភ្នែកដែរ។

Seulgi
Seulgi

២. Nayeon សមាជិកក្រុម TWICE

ហ្វេនៗ បានឃើញរូបភាពនាង ដូចជា ងងុយគេងកំឡុងពេលនៅក្នុង ព្រលានយន្តហោះ ប៉ុន្ដែអ្វីដែលទាក់ទាញខ្លាំងនោះ គឺ ស្ទីលម៉ូតសក់របស់នាង ជាពិសេស ស្ទាយ៍សម្លៀកបំពាក់ គឺថាមើលទៅ ស្អាតបែបធម្មជាតិពិតៗតែម្ដង។

Nayeon
Nayeon

៣. Jennie សមាជិកក្រុម BLACKPINK

យ៉ាងណាមិញ ចំពោះ Jennie វិញ នាង ស្លៀក សម្លៀកបំពាក់ បែបសាមញ្ញ ដោយមាន ពាក់ជាមួយវ៉ែនតាខ្មៅ មើលទៅទាក់ភ្នែក ទោះជាមិនឃើញមុខច្បាស់​ តែសម្រស់មិនបាច់និយាយ។

Jennie 
Jennie 

៤.Taeyeon

មានតែ Taeyeon ប៉ុណ្ណោះ ដែលអាចស្លៀកសម្លៀកបំពាក់ ដូចនៅ ផ្ទះ ទោះជានាងនៅកន្លែងសាធារណៈក្ដី ហើយនាងនៅតែមើលទៅគួរអោយស្រលាញ់។

Taeyeon
Taeyeon

៥. Soojin សមាជិកក្រុម (G) I-DLE

សម្រស់របស់ Soojin គឺមានភាពទាក់ទាញខ្លាំងណាស់ ទាំងនាងមិនចាំបាច់ចំណាយពេលច្រើន សម្រាប់ ការរើសសម្លៀកបំពាក់ទេ តារាស្រីរូបនេះ ស្លៀកធម្មតាៗ តែមើលទៅដូចជា មានតម្លៃណាស់ ព្រោះតែនាងពាក់យ៉ាងម៉េចក៏សម។

Soojin
Soojin

៦. Suzy Bae

Suzy Bae អាចប្រើប្រាស់សម្លៀកបំពាក់បែបណា ក៏បាន ជាមួយរាង ដ៏ ទាក់ទាញរបស់នាង ដោយមិនចាំបាច់ ផាត់ មុខ ធ្វើសក់ ច្រើន។

Suzy Bae
Suzy Bae

៧. Doyeon សមាជិកក្រុម Weki Meki

ធម្មតា ជាស្រីស្អាតស្រាប់ ទោះក្នុងកាន់ របស់របរច្រើនពេញដៃ តែតារាស្រីរូបនេះមានសម្រស់ មិនចាញ់គេឯងឡើយ។

Doyeon
Doyeon

៨. Hyeri សមាជិកក្រុម Girls Day

តារាស្រីរូបនេះ បានបង្ហោះរូបក្នុង Instagram របស់នាង ជាតារាល្បីតែ ស្លៀកបែបប្រជាជនសាមញ្ញ ជាមួយអាវយឺត និងកន្សែងបង់ក ឈរឡើងឡូយតែម្ដង។

Hyeri
Hyeri

៩. Naeun សមាជិកក្រុម Apink

ជាមួយតារាស្រី Naeun ទោះនាងមិនមានការតុបតែងមុខទាល់តែសោះ តែសម្រស់នាងវិញ អ្នកគាំទ្រនិយាយមិនចេញតែម្ដង ជាមួយសម្លៀកបំពាក់មួយឈុតនេះ។

Naeun
Naeun

១០. SinB សមាជិកក្រុម GFRIEND

ស្ទាយ៍ម៉ូតខោអាវមួយបែបនេះ SinB ស្អាតតែម្ដង ចំណែកឯម៉ូត សក់របស់នាងវិញ គ្រាន់តែទម្លាក់ ក៏ស៊ីជាមួយរូបរាងរបស់នាងខ្លាំងណាស់។

 SinB
 SinB
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T