ព្យុះម៉ូឡាវបក់ពន្លិចទូកនេសាទវៀតណាម បណ្តាលឱ្យមនុស្ស​ចំនួន២៦នាក់បាត់ខ្លួន

//s9.kh1.co/7c/7c7b1f7929822beb3bc792a505301e87f1e4c731.jpg
សង្គម

 ២៨-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

យ៉ាងហោចណាស់ មានអ្នកនេសាទ ២៦នាក់ បាននឹងកំពុងបាត់ខ្លួននៅឯសមុទ្រ ខណៈពេលដែលព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ បាន​បោកបក់ចូលតំបន់ឆ្នេរ​ភាគកណ្តាល​ប្រទេសវៀតណាមនៅពីថ្ងៃពុធនេះ

ហាណូយ៖ យ៉ាងហោចណាស់ មានអ្នកនេសាទចំនួន ២៦នាក់ បាននឹងកំពុងបាត់ខ្លួននៅឯសមុទ្រ ខណៈពេលដែលព្យុះមួយក្នុងចំណោមព្យុះទីហ្វុងខ្លាំងបំផុត មិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍ បាន​បោកបក់ចូលទៅកាន់តំបន់ឆ្នេរ​ភាគកណ្តាល​ប្រទេសវៀតណាមនៅពីថ្ងៃពុធនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្យុះទីហ្វុងម៉ូឡាវ ដែលបោកបក់ល្បឿន ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ក៏បាន​បង្កជាការរអិលបាក់ដី​ និងបាន​សម្លាប់មនុស្ស ២នាក់ ​នៅពេល​ព្យុះនេះបក់​ទៅដល់ប្រទេសវៀតណាមកាលពីព្រឹកមិញ​។

ស្របពេលជាមួយគ្នានេះ កងកម្លាំងយោធាវៀតណាមបានរៀបចំឧទ្ធម្ភាគចក្រ និងយាន​សង្គ្រោះជាច្រើនគ្រឿង ដោយមានទាំងយោធាចំនួន ២៥០,០០០នាក់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាជន ដែលកំពុងជួបបញ្ហាប្រឈម។ 

​គួរជម្រាបដែរថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលកើតឡើងនៅប្រទេសវៀតណាម កាលពីដើមខែតុលានេះ បានសម្លាប់មនុស្ស​​យ៉ាងហោចណាស់ ១៣៦នាក់ ​​ខណៈមនុស្សរាប់សិបនាក់ទៀត គឺកំពុងបាត់ខ្លួននៅឡើយ៕

ទិដ្ឋភាពពីលើអាកាសនេះ បង្ហាញពីភូមិលិចទឹកមួយ នៅខេត្ត​ Quang Tri ប្រទេសវៀតណាម 
ទិដ្ឋភាពពីលើអាកាសនេះ បង្ហាញពីភូមិលិចទឹកមួយ នៅខេត្ត​ Quang Tri ប្រទេសវៀតណាម 
ក្រុមអ្នកជួយសង្គ្រោះធ្វើដំណើរដោយទូកនៅលើដងទន្លេកំពុងឡើងខ្លាំង ដើម្បីចូលទៅកាន់តំបន់ដែលលិច​លង់ ក្នុងខេត្ត Quang Binh ប្រទេសវៀតណាម
ក្រុមអ្នកជួយសង្គ្រោះធ្វើដំណើរដោយទូកនៅលើដងទន្លេកំពុងឡើងខ្លាំង ដើម្បីចូលទៅកាន់តំបន់ដែលលិច​លង់ ក្នុងខេត្ត Quang Binh ប្រទេសវៀតណាម
កងយោធាជួយសង្គ្រោះនាវិកនៃនាវាមួយ នៅឯកំពង់ផែ Cua Viet ក្នុងខេត្ត Quang Tri ប្រទេសវៀតណាម
កងយោធាជួយសង្គ្រោះនាវិកនៃនាវាមួយ នៅឯកំពង់ផែ Cua Viet ក្នុងខេត្ត Quang Tri ប្រទេសវៀតណាម
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T