ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បរិច្ចាគថវិកា១ម៉ឺនដុល្លារដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់!

//s9.kh1.co/32/32876e775d9c52a53c9905764584daf8b095cacf.jpg
សង្គម

 ២៨-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០​ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០​ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យឧបករណ៍និស្សន្ទនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ  តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានវាយប្រហារប្រជាពលរដ្ឋប្រហែល៤ម៉ឺនគ្រួសារ នៅក្នុងខេត្តមួយចំនួននៃប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគាត់ត្រូវជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាព និងស្ថិតក្នុងស្ថានភាពខ្វះខាតនូវតម្រូវការស្បៀង និងរបស់របរប្រើប្រាស់ចាំបាច់សម្រាប់ជួយសង្រ្គោះជីវិត។







ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង

លោកជំទាវ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានប្រសាសន៍ថា៖

«ការបរិច្ចាគនេះ គឺជាការចូលរួមចំណែកជួយសង្គមជាតិ ជាពិសេសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់ ហើយក៏ជាឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយជាអតិបរមានូវទុក្ខលំបាក និងហានិភ័យដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

ប្រសាសន៍លោកជំទាវ ឆាយ លក្ខិណា 

នេះជាទង្វើរសប្បុរសធម៌គួរឲ្យកោតសរសើរ ដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានចូលរួមបរិច្ចាគជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/ea/eabc31abae4e1a3f96b5de14b23e59f71e02a04b.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជាសហការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិ!

 ២៥-មិថុនា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
//s5.kh1.co/6f/6fbbd4bef3b8c2e351f1510379c97457def894a8.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរយនាក់នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់!

 ២៩-មករា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
//s5.kh1.co/04/04254c86c7656b29e03b9b10945e0a3d1d157b2c.jpg

ខេត្តកំពង់ធំ - គោលដៅទី១៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត!

 ០៦-មករា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T