ខេត្តកំពង់ធំ - គោលដៅទី១៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត!

//s5.kh1.co/04/04254c86c7656b29e03b9b10945e0a3d1d157b2c.jpg
សង្គម

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កំពង់ធំ៖ នាថ្ងៃ​ទី០៤​​ ​ខែ​មករា ​ឆ្នាំ​២​០​២០ ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ បានសហការជាមួយគណៈកម្មការ​មូលបត្រ​កម្ពុជា និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងការរៀបចំសិក្ខាសាលានៅខេត្តកំពង់ធំ ដែលជាគោលដៅទី១៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការ​មូលបត្រ​កម្ពុជា និងលោកជំទាវ លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។ ភ្ជាប់ជាមួយនឹងប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ បទពិសោធន៍ បទប្បញ្ញាត្តិ ​និងឱកាសវិនិយោគដល់សាធារណៈជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា​។​ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ

លោកជំទាវ លំ គន្ធារី បាន​ផ្ដល់កិត្តិយស ផ្ដល់​មតិស្វាគមន៍ក្នុង​សិក្ខាសាលា នៅខេត្តកំពង់ធំនេះ។ លោកជំទាវបានលើកឡើងពីសក្ដានុពលនៃខេត្តកំពង់ធំ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោកជំទាវ លំ គន្ធារី ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។ 

សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ

​បន្ទាប់មក ឯកឧត្ដម​ ​ស៊ូ សុជាតិ បានប្រកាសបើកកម្មវិធីសិក្ខាសាលា នៅខេត្តកំពង់ធំជាផ្លូវការ ​  និង​បាន​បង្ហាញពីស្ថានភាពបច្ចុប្បន្ន​ នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជា គោលជំហររបស់​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុងការ​ពង្រីកការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទបន្ថែមទៀត។ ឯកឧត្ដម បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។  

​ឯកឧត្តម ​ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖

«ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម។»​

សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ

​​​លោក​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​បាន​បង្ហាញ​ពីក្ដីរំពឹងខ្ពស់​របស់លោក ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​ និង​ជឿជាក់​ថា​ ​វា​នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់​វិនិ​យោគិន​ ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទ ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ន៍ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា ​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​​  និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។

លោក ​Law​r​e​nc​e បាននិយាយថា៖

«ត្រឹមសប្ដាហ៍ទី១នៃឆ្នាំ២០២០ ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ នេះ គឺជាប្រវត្តិសាស្រ្តដំបូង និងគួរឱ្យចាប់អារម្មណ៍មួយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ យើង​នឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ ហើយវាគឺជាអ្វីដែលយើងបានធ្វើនៅពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេសនាពេលថ្មីៗនេះ។»

សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ

គិតមកដល់បច្ចុប្បន្ននេះ  ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា បានសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងខេត្ត​ចំនួន​២២រួចមក​ហើយ​ ​រួម​មាន​​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ ​ខេត្ត​តាកែវ​ ​​ខេត្ត​កំពត​ ខេត្តកែប ខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ធំនេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ធ្លាប់​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ដូចជា ​ពិព័រណ៍​ ​iF​X ​Ex​p​o ​ឆ្នាំ​២​០​១​៨ នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៧ ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១៨ ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១៩ ​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​A​i​s​a​ ​២​០​១​៩​នៅ​ទីក្រុង​ហុងកុង​។​ ​ក្រុមហ៊ុន ក៏មានដៃគូសហការអន្តរជាតិជាច្រើន នៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសមីយ៉ាន់ម៉ា ទីក្រុងហុងកុង និងទីក្រុងឌូបៃជាដើម៕ 

សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ
សិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ធំ

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ  សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange  ឬទូរស័ព្ទមកលេខ 023 22 7777។​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/ea/eabc31abae4e1a3f96b5de14b23e59f71e02a04b.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជាសហការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិ!

 ២៥-មិថុនា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
//s5.kh1.co/6f/6fbbd4bef3b8c2e351f1510379c97457def894a8.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរយនាក់នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់!

 ២៩-មករា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T