ខ្ញីចាស់កាន់តែហឹរ ដូចស្នេហា Ken និងភរិយា យូរឆ្នាំកាន់តែផ្អែម

//s9.kh1.co/0c/0c4f8fa14886833b27b835834ea5c0600daed383.jpg
នារី

 ២៧-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះជាចាប់ដៃគ្នាសាងគ្រួសារ អស់រយៈពេលច្រើនឆ្នាំហើយក្ដី Ken លោកនៅតែបន្តធ្វើសកម្មភាពផ្អែមល្ហែម ជាមួយភរិយាលោក មិនឲ្យចាញ់ក្មេងឡើយ!

ថៃ ៖ មិនច្រណែនមិនបាន ចំពោះតួឯកប្រុសរូបសង្ហា Ken Theeradeth ទោះបីជា បានរៀបការ អស់រយៈពេល ច្រើនឆ្នាំហើយក្ដី ក៏តារាប្រុសរូបនេះ នៅតែទទួលបាន ការគាំទ្រខ្លាំងដដែល។ យ៉ាងណាមិញតារាប្រុសវ័យ៤៣ ឆ្នាំម្នាក់នេះ មានកូនប្រុសគួរឲ្យស្រលាញ់២នាក់ ជាចំណងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ថ្វីត្បិតតែគូស្វាមី ភរិយារូបនេះ ក្លាយឪពុក ម្ដាយគេហើយក្ដី ក៏ស្វាមីភរិយាមួយគូនេះ នៅតែបង្ហាញសកម្មភាពផ្អែមល្ហែម ចំពោះគ្នាមិនចាញ់ ពេលរៀបការថ្មីថ្មោងឡើយ។ យ៉ាងណាមិញ លោកថែមទាំងជា ឪពុកល្អ របស់កូនៗរបស់លោក ថែមទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីនេះ Ken បានធ្វើរឿងគួរឲ្យរីករាយមួយ គឺលោកបានរៀបចំផ្កា ដ៏ស្រស់ស្អាត ជូនដល់ភរិយាលោក ហើយថែមទាំងនិយាយ ទៅកាន់ភរិយាថា នេះជាផ្កាដែលលោកជូនជាពិសេស ក្នុងខួបអាពាហ៍ពិពាហ៍ដែលមានរយៈពេល ១៣ឆ្នាំ ហើយក៏ជាមានរយៈពេល២០ ឆ្នាំហើយ តាំងតែពួកគេ បានទាក់ទងគ្នា មុនរៀបការ៧ឆ្នាំ។

ក្រោយពីបានឃើញ សកម្មភាព តូឯកប្រុសល្បីឈ្មោះរូបនេះហើយ ហ្វេនៗ ដែលគាំទ្រលោក បានសម្ដែងភាពរីករាយ ទៅកាន់ គ្រួសារមួយនេះ លើសពីនេះទៅទៀត បណ្ដាប្រិយមិត្ត បាននាំគ្នា ជូនពរ ឲ្យចំណងស្នេហ៍មួយនេះ ស្រលាញ់គ្នាបែបនេះរហូតទៅដល់ចាស់កោងខ្នង ដូចពាក្យចាស់ពោលថា ពីក្មេងស្រលាញ់គ្នាម្ដង ដល់ចាស់កោងខ្នងស្រលាញ់គ្នាម្ដងទៀត។

ទោះរៀបការមានកូនហើយក្ដី Ken នៅតែបន្តធ្វើរឿងផ្អែមល្ហែមទៅកាន់ភរិយា មិនឲ្យចាញ់ក្មេង!

សូមទស្សនារូបភាពខាងក្រោម ៖

Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងភរិយា
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken និងកូនប្រុសទាំង២
Ken និងកូនប្រុសទាំង២
Ken និងគ្រួសារ
Ken និងគ្រួសារ
Ken
Ken
Ken
Ken
រូបភាព Ken ជូនផ្កាភរិយាលោក
រូបភាព Ken ជូនផ្កាភរិយាលោក
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T