ក្រោយគ្រាំគ្រាចិត្តច្រើនដង Selena ទើបដាច់ចិត្តទម្លាយពីអត្តចរិតបុរសក្នុងក្ដីស្រមៃ

//s9.kh1.co/eb/eb4b3d557ace5d93ee0a1e313db52a2dd3843caf.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Selena Gomez សប្បាយចិត្តនឹងភាពនៅលីវ ចង់ខ្លាចរឿងស្នេហា ក្រោយពីសង្សារចាស់ដែល តារារូបនេះស្រលាញ់ខ្លាំងជាងគេ Justin Bieber បានចាកចោលខ្លួនរួចមក។

បរទេស៖ Selena Gomez គឺជាតារាចម្រៀងអាមេរិកម្នាក់ ដែលល្បីល្បាញខ្លាំង ពោរពេញដោយទេពកោសល្យខ្ពស់ មិនត្រឹមតែច្រៀងមួយមុខនោះទេ ថែមទាំងសម្តែងបានយ៉ាងល្អមិនចាញ់តារាអាជីព តារាភាពយន្តប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នៅក្រោយភាពល្បីល្បាញនិង ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ តារាស្រីវ័យ២៨ឆ្នាំរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជាច្រើននាក់ ប៉ុន្តែលទ្ធផលគឺនៅតែមិនបាន សមប្រកបដូចបំណងដែលបានប៉ងទុកនោះឡើយ ដោយចុងក្រោយលទ្ធផលចែកផ្លូវគ្នាគឺតែងតែមានជានិច្ច ទើបធ្វើឲ្យម្ចាស់បទ« Lose You To Love Me» រូបនេះ គ្រាំគ្រាទ្រូង ដោយមិនដឹងថាគួរជ្រើសយកនរណាដើម្បីដើរផ្លូវរួមគ្នានោះ។

ដោយឡែក តារាចម្រៀងរូបនេះ មិនទាន់សម្រេចចិត្តថានឹងយកនរណាម្នាក់នោះឡើយ មានតែរង់ចាំពេលវេលាដែលសមស្របមួយគឺ ជ្រើសរើសបុរសម្នាក់ដែលមានអត្តចរិតកំប្លែង អាចធ្វើឲ្យខ្លួនអាចសើចសប្បាយបានគ្រប់ពេលផងដែរ ដោយលើកឡើងរបស់ Selena Gomez ហាក់បីដូចជារាងសង្កត់សម្តីបន្តិច ដោយសុខចិត្តនៅម្នាក់ឯងប្រសើរជាងជ្រើសយកមនុស្សខុសផងដែរ ដែលមានអត្ថន័យដូចខាងក្រោមថា៖

ខ្ញុំនៅលីវនិង ពេញចិត្តនឹងជីវិតបែបនេះផងដែរ ដោយទទួលបានភាពវិជ្ជមានច្រើននៅពេលនៅលីវបែបនេះ ដូច្នេះត្រូវតែទទួលយកវានៅពេលជីវិតស្ថិតក្នុងដំណាក់កាលមួយនេះ។

Selena Gomez 

គួរបញ្ជាក់ថា ចាប់តាំងពី Justin Bieberនិង Hailey Bieber បានរៀបការជាមួយគ្នា រួចមក Selena Gomez ក៏មិនទាន់រកឃើញស្នេហាពិតដែរ ដោយមិននរណាម្នាក់អាចជំនួសតំណែងសង្សារចាស់ម្នាក់នេះ បាននៅឡើយផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Selena Gomez 
Justin Bieberនិង Selena Gomez ការនៅទាក់ទងគ្នា នៅក្នុងឆ្នាំ២០១៨ 
Justin Bieberនិង Selena Gomez ការនៅទាក់ទងគ្នា នៅក្នុងឆ្នាំ២០១៨ 
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T