គាប់ជួនណាស់! ទើប​ចាប់​អារម្មណ៍​ តារាស្រី​ទាំង៤ដួងនេះ សុទ្ធ​តែ​សម្រាល​​បុត្រ​ក្នុង​ខែតែមួយ

//s9.kh1.co/1f/1f3025b836510afc57bcc0068d1ab6f17787d8a4.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្នុង​ខែ​តុលា​នេះ​តារា​ស្រី​ល្បី​ជួរ​មុខ​ចំនួន​៤ ដួង​បាន​ប្រកាសអំពី​ដំណឹង​ទទួល​ស្វាគមន៍​ សមាជិកថ្មីចូល​ផ្ទះ​ដូចគ្នា ហើយក៏​ជា​កូន​ដំបូង​ដូច​គ្នា​ផងដែរ​។

កម្សាន្ត​៖ ​ពិតជា​រឿង​គាប់ជួនមែន ​តារាចម្រៀង​និង​ សម្តែង​ស្រី​ល្បីៗឈ្មោះ ​ចំនួន​៤រូប​សុទ្ធ​តែ ​ទទួល​លាភធំចូល​ផ្ទះ ដោយ​​សម្រាលកូន ​ក្នុង​ខែ​តែមួយដូចគ្នា ខុស​តែ​ថ្ងៃ​គ្នា​បន្តិច​បន្តួចតែប៉ុណ្ណោះ​ ហើយបើ​និយាយ​ពី ​មុខ​មាត់​កូនៗវិញ​ ក៏​ស្រស់​ស្អាត ​និង​គួរ​ឲ្យ​ស្រលាញ់ ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោម​នោះ មាន​ដូចជា តារា​ចម្រៀង​សួស​ វីស្សា​ ក្រោយពរពោះ ​អស់​រយៈពេល​៩ខែ១០ថ្ងៃ  ក្នុង​ថ្ងៃ​ទី០៩ ខែតុលា ​កន្លង​ទៅនេះ អ្នក​នាង​ក៏​​សម្រាល ​បាន​កូនស្រីម្នាក់​ ដ៏គួរ​ឲ្យ​ស្រលាញ់ ដែល​មាន​ឈ្មោះ​ពិតថា​ថង សាម៉ូលីណា និង​ឈ្មោះ​ហៅ​ក្រៅ​ថា​Jenny។ បន្ទាប់ទៀត​នេះគឺ​ តារាចម្រៀង​អែន ជី​ អតីត​តារា​ចម្រៀងស្រី ​ប្រចាំផលិតកម្ម​សាន់​ដេរូបនេះ ក៏​​សម្រាលបាន​កូន​ប្រុសមួយរូប​ដែរ​​ កាលពី​ថ្ងៃទី​៤ ខែ​តុលា កន្លងទៅ មាន​ឈ្មោះ​ពិត​ថាគង់ វិរៈអ៊ីដែន និង​ឈ្មោះ​ហៅ​ក្រៅ​ថាEden

រីឯតារាសម្តែង ​មុខមាត់​ប្រជា​ប្រិយ​ អ្នកនាង​តូ​តា ​វិញ​​សម្រាល​បាន​កូន​ប្រុស​ កាលពី​ថ្ងៃទី១៥ ខែ​តុលា កន្លងទៅ​ដែរ ​មាន​ឈ្មោះ​ថា​ប៉ុល បូនីតតូ មានមុខ​មាត់ ​គួរ​ឲ្យក្នាញ់​ខ្លាំងណាស់។ ហើយ​ចុងក្រោយ​នេះវិញ​គឺ ​តារា​សម្តែង​ឌី សូនីតា ត្បិត​មិនទាន់​មាន​ដំណឹង​រៀប​ការ​ ក៏ពិត​មែន​តែ ​តារា​ស្រី​រូប​នេះ​ក៏ ​ទើបតែ​ពរពោះ​​គ្រប់​ខែ ​និង​សម្រាល​បាន​កូន​ស្រីមួយ​រូប ​មាន​​ឈ្មោះ​ពិត​ថា​ហ្សូតា ម៉ីហាណា និង​ឈ្មោះ​ហៅ​ក្រៅ​ថាSmile ​កាលពី​ថ្ងៃទី២២ ក្នុងខែ​តុលា​ ​កន្លង​ទៅ​ថ្មីៗនេះផងដែរ៕

១. សួស វីស្សា​

សួស វីស្សា​
សួស វីស្សា​
សួស វីស្សា​ និង​ស្វាមី
សួស វីស្សា​ និង​ស្វាមី
សួស វីស្សា​ ប្តី និងកូន
សួស វីស្សា​ ប្តី និងកូន
សួស វីស្សា​ និងកូន​ស្រី​
សួស វីស្សា​ និងកូន​ស្រី​
កូន​ស្រី សួស វីស្សា​
កូន​ស្រី សួស វីស្សា​

២. អែន ជី

 អែន ជី
 អែន ជី
 អែន ជី ប្តី និងកូន 
 អែន ជី ប្តី និងកូន 
កូន​អែនជី​
កូន​អែនជី​

៣. ម៉ាក​ សែនសូនីតា (តូតា)​

តូតា
តូតា
តូតា និង​ស្វាមី
តូតា និង​ស្វាមី
តូតា
តូតា
តូតា ស្វាមី និង​កូន
តូតា ស្វាមី និង​កូន
កូន 
កូន 

៤. ឌី សូនីតា

ឌី សុនីតា
ឌី សុនីតា
រូប​ថតមុនពេល​សម្រាល 
រូប​ថតមុនពេល​សម្រាល 
ឌី សុនីតា និង​កូន
ឌី សុនីតា និង​កូន
សួស វីហ្សាម៉ាក សែនសូនីតាអែន ជី តារាចម្រៀង
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T