ហ្វេនៗចាប់អារម្មណ៍ពីទឹកមុខ Wallace Huo ក្រោយឈ្លោះគ្នាជាមួយនឹងចៀវៃ

//s9.kh1.co/b5/b5926ae3bba8cd3410156fed2aeb62cd451b129b.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ចំពោះ ការបង្ហាញមុខមាត់របស់ តារាប្រុស លោក Wallace Huo ក្រោយពេល មានរឿងទាស់ទែង ជាមួយនឹងភរិយា។

តៃវ៉ាន់៖ បានក្លាយទៅជាប្រធានបទដែលមនុស្សជាច្រើន កំពុងតែមានការតាមដាន រវាងទំនាក់ទំនងគូស្វាមីភរិយា របស់តារាប្រុសស្រី លោក Wallace Huo និង នាង Ruby Lin ហៅ​ ព្រះនាងចៀវៃ បន្ទាប់ពីត្រូវគេចាប់បានពីរូបភាព ខណៈពេលដែលកំពុងតែឈ្លោះប្រកែកគ្នា រហូតដល់ខាងស្រីចេញមកអង្គុយយំនៅតាមដងផ្លូវតែឯងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាម គេហទំព័រ Sohu កាលពីថ្មីៗនេះ បានរាយការណ៍ថា រូបភាពរបស់តារាប្រុស លោក Wallace Huo ដែលទើបនឹងបានចែករំលែកនៅលើបណ្ដាញសង្គម កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ដែលនេះគឺជាលើកទីមួយ ហើយលោកបង្ហាញមុខមាត់ បន្ទាប់ពីមានរឿងរ៉ាវជាមួយភរិយា។

ក្នុងនោះដែរ លោក Wallace Huo ក៏បានបង្ហាញពីទឹកមុខហត់នឿយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានអារម្មណ៍ថា​សោកស្តាយយ៉ាងខ្លាំង ជាពិសេស ខាង ទំព័រ Sohu ថែមទាំងបានធ្វើអត្ថាធិប្បាយថា ទោះបីជានៅក្នុងរូបនោះ លោកព្យាយាមញញឹមក៏ដោយ ក៏តារាប្រុសរូបនេះ នៅតែមើលទៅមានភាពក្រៀមក្រំ មិនមានភាពស្រស់ស្រាយ  នៅពេលថតរូបជាមួយនឹងអ្នកគាំទ្រនោះទេ ដែលនេះក៏អាចប្រហែល មកពីស្មារតីរបស់លោក ត្រូវបានប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីមានជម្លោះជាមួយនឹងប្រពន្ធរបស់លោក ផងដែរ៕ 

Wallace Huo 
Wallace Huo 
Ruby Lin 
Ruby Lin 
Ruby Lin និង ស្វាមី 
Ruby Lin និង ស្វាមី 
រូបភាព Ruby Lin និង ស្វាមី  ពេលកំពុងតែឈ្មោះគ្នា 
រូបភាព Ruby Lin និង ស្វាមី  ពេលកំពុងតែឈ្មោះគ្នា 
Ruby Lin 
Ruby Lin 
រូបភាព Wallace Huo  បន្ទាប់ពីមានជម្លោះជាមួយនឹងភរិយា 
រូបភាព Wallace Huo  បន្ទាប់ពីមានជម្លោះជាមួយនឹងភរិយា 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T