ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/9c/9c0f9c8a16592c9558f36654dbef21775c63bdcb.jpg
សង្គម

 ២៤-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅដាច់ដោយឡែក ក្រោយរកឃើញថាលោកបានជំងឺកូវីដ-១៩

វ៉ាសូរី៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅដាច់ដោយឡែក ក្រោយរកឃើញថាលោកបានឆ្លងជំងឺកូវីដ-១៩ ខណៈពេលដែលប្រទេសប៉ូឡូញកំពុងដាក់វិធានការរិតត្បិតថ្មី ក្នុងគោលបំណងទប់ស្កាត់ករណីឆ្លងរាលដាលនៃជំងឺកាចសាហាវកូវីដ-១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋមន្រ្តីប្រធានាធិបតី លោក Blazej Spychalski បានប្រកាសនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖

កាលពីថ្ងៃម្សិលមិញ លោកប្រធានាធិបតីបានធ្វើតេស្តជំងឺកូវីដ១៩ ហើយលទ្ធផលបង្ហាញថា លោកបានឆ្លងជំងឺនេះ។ ប៉ុន្តែលោក Andrzej Duda មិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ។

Blazej Spychalski

គួរឱ្យដឹងដែរថា ប៉ូឡូញកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងកូវីដ១៩ ហើយបច្ចុប្បន្នប្រទេសនេះមានអ្នកឆ្លងជំងឺសរុប ២៤១,៩៤៦នាក់ និងអ្នកស្លាប់ ៤,៣៥១នាក់៕

 លោក Andrzej Duda
 លោក Andrzej Duda
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T