អបអរសាទរ! Mark Prin ជាប់ឈ្មោះជាតួឯកប្រុសឆ្នើម សម្រាប់ពានរង្វាន់ក្នុងកម្មវិធី «Asian Academy Creative»

//s9.kh1.co/8e/8edbb5e412dbb9c6d71b59fff0f3f7b2f02fa192.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Mark Prin ជាប់ឈ្មោះជាតួឯកប្រុសឆ្នើម សម្រាប់ពានរង្វាន់ក្នុងកម្មវិធី «Asian Academy Creative»

ថៃ៖ បើយោងតាមគណនី Instagram ផ្លូវការរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានឲ្យដឹងថាតារាសម្តែងប្រុស Mark Prin គឺបានជាប់ឈ្មោះ និងទទួលពានរង្វាន់ក្លាយជាតួឯកប្រុសឆ្នើម នៅក្នុងកម្មវិធី “Asian Academy Creative Awards”

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់ពានរូបនេះគឺបានបង្ហាញសមត្ថភាពសម្តែងនៅក្នុងរឿងភាគមួយប្រចាំប៉ុស្តិ៍លេខ ៣ គឺមានចំណងជើងថា «My Husband in Law»។ បន្ទាប់ពីសម្តែងរឿងនេះចប់ភ្លាម Mark Prin ទទួលបានការសរសើរយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រ និងមហាជនទាំងនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ីដទៃទៀតផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្នតារាសម្តែងប្រុសរូបនេះក៏កំពុងមមាញឹកយ៉ាងខ្លាំងផងដែរ សម្រាប់ការថតរឿងភាគថ្មីៗជាបន្តបន្ទាប់។ ហើយសម្រាប់រឿងភាគទាំងនោះ ក៏គ្រោងនឹងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នាពេលខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T