គាំង ភ្ញៀវកម្មង់នំខេករូប Elsa ក្នុងរឿង Frozen លទ្ធផលចេញមកស្រដៀងស្វាញីទៅវិញ

//s9.kh1.co/72/727fe40fc27818e84371c9ffd589e340cce306ce.jpg
សង្គម

 ២៤-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនដឹងថាគួរឲ្យសើចឬ យំទេ នៅពេលដែលមានភ្ញៀវម្នាក់ចង់ Surprise បងប្អូនរបស់ខ្លួននៅថ្ងៃខួបកំណើត ដោយកម្មង់នំឃេករូប Elsa នៅក្នុងរឿង«Frozen» ប៉ុន្តែលទ្ធផលវិញ គឺដូចសត្វស្វាញីទៅវិញ។

បរទេស៖ ថ្មីៗនេះ មានរឿងដ៏ចម្លែកមួយបានកើតឡើងដោយ មានភ្ញៀវម្នាក់ បានកម្មង់ខេកពីហាងនំមួយ ឲ្យដូចទៅនឹងតួអង្គម្ចាស់ក្សត្រីព្រិលទឹកកក Elsa នៅក្នុងខ្សែភាពយន្ត​គំនូរជីវចល  «Frozen» ប៉ុន្តែលទ្ធផលដែលទទួលបានបែរជាស្រដៀងស្វាញី ដែលបានផាត់មុខទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្ត្រីម្នាក់បានកម្មង់នំខេករូបតុក្កតា Elsa ទៅកាន់បងប្អូនរបស់គាត់ សម្រាប់អបអរពិធីគម្រប់ខួប៣០ឆ្នាំ របស់គេ ដោយរំពឹងថាយ៉ាងហោចណាស់ ក៏ស្រដៀង៨០ទៅ៩០ភាគរយដែរ ប៉ុន្តែ អ្វីៗមិនដូចការគិតទុកមុននោះទេ ដោយនំដែលទទួលបានវិញ គឺបែរជាស្រដៀងស្វាញីបន្តិច ស្រដៀងសេះបន្តិចទៅវិញ។

ក្រោយបានទទួលនំខេកក ដែលមិនដូចការប៉ងប្រាថ្នារួចហើយ ស្ត្រីម្នាក់នោះ ក៏បានថតរូបនំនោះហើយ​ បង្ហោះចូលក្នុងបណ្តាញសង្គមដោយសម្តែងពីការខកចិត្តផងដែរ ដោយមិនបានប៉ុន្មានផងក៏មានមហាជនជាច្រើនបញ្ចេញមតិខុសៗគ្នាទៅរូបថតនោះថា៖

អ្នកប្រើប្រាស់បណ្តាញសង្គមៈ មើលទៅស្រដៀងសត្វសេះ
អ្នកប្រើប្រាស់បណ្តាញសង្គមៈ មើលទៅដូចជានរណាម្នាក់ទៅផាត់មុខឲ្យស្វាញី
អ្នកប្រើប្រាស់បណ្តាញសង្គមៈ  អ្នកធ្វើខំប្រហែលជាគិតថានេះគ្រប់គ្រាន់សម្រាប់លក់នៅក្នុងហាងហើយមើលទៅ
អ្នកប្រើប្រាស់បណ្តាញសង្គមៈ ចេះតែធ្វើទៅរួច រូបនំនេះអាក្រក់ខ្លាំងណាស់

ការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គម

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ហាងនំខេកនោះ ក៏មិនទាន់បាននិយាយបកស្រាយអំ ពីបញ្ហានំដែលមានមុខស្រដៀងសត្វស្វានោះដែល ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវនោះឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa  

ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa   ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa   ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa   ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  ម្ចាស់ក្សត្រីព្រិលទឹកកក Elsa ក្នុងខ្សែភាពយន្ត​គំនូរជីវចល «Frozen» 
  រូបនំខេកកម្ចាស់ក្សត្រីព្រិលទឹកកក Elsa ដែលបានធ្វើខុសបច្ចេកទេស
  រូបនំខេកកម្ចាស់ក្សត្រីព្រិលទឹកកក Elsa ដែលបានធ្វើខុសបច្ចេកទេស
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T