អាវរឹបខើចខ្លីរបស់ Yeonjun មុនត្រូវ Stylish យកទៅកាត់ វាមានរូបរាងបែបនេះ! ឯតម្លៃវិញជាង ១ពាន់ដុល្លារ

//s9.kh1.co/28/28aceeabcc8d64f1ebeb5a1405ae1ee2e7cc6dd9.jpg
នារី

 ២៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ហ្វេនៗ ស្រែកបែកផ្ទះ ហួសចិត្តដែល អ្នករៀបចំសម្លៀកបំពាក់ឲ្យ Yeonjun យកមកកាត់ឡើងខើច ធ្វើឲ្យហ្វេនស្មានមិនដល់ថា ដើមឡើយ វាមានតម្លៃថ្លៃថ្នាក់នេះ!

កូរ៉េខាងត្បូង ៖  កាលពីជាងមួយសប្តាហ៍មុន Yeonjun សមាជិកក្រុម TXT បានធ្វើអ្នកគាំទ្រលើពិភពលោក ដែលប្រើប្រាស់ Twitter ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងហួសចិត្តចំពោះការតុបតែងខ្លួន របស់តារាប្រុសវ័យក្មេងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបើក្រឡេកទៅមើល ការត្រលប់មកវិញជាមួយនឹងបទ Blue Hour Yeonjun បានបង្ហាញឲ្យហ្វេនៗ បានឃើញពីក្បាច់រាំដ៏អស្ចារ្យ ប្លែក ធ្វើឲ្យហ្វេនៗ បើភ្នែកធំៗមើលរហូតភ្លេចដកដង្ហើម ព្រោះតែតារាប្រុសរូបនេះ​ លេងស្ទីលប្លែក ពិសេសគឺស្ទីលសម្លៀកបំពាក់ និងពណ៌សក់របស់លោក ផ្ទាល់តែម្ដង។

ជាការពិតណាស់ ខណៈពេលកំពុងសម្ដែង ហ្វេនៗសង្កេតឃើញថា អាវពណ៌ផ្កាឈូក ដែលនៅលើខ្លួនរបស់ Yeonjun វាស៊ីគ្នាជាមួយពណ៌សក់របស់លោក ធ្វើឲ្យតារាប្រុសរូបនេះ មើលទៅកាន់តែលេចធ្លោ។

ជាក់ស្ដែង សូមបញ្ជាក់ផងដែរថា ចំពោះអាវម៉ាកល្បី Balenciaga មានតម្លៃ ១,៣៤៥ ដុល្លារ មួយនេះ ត្រូវបាន Stylist របស់ Yeonjun យកមកកាត់ ច្នៃទៅជាមួយបែបទៀត ទាំងដែលតាមពិតអាវនេះ មានសម្រុងវែង មិនមែនខ្លី រឹបដូចដែល Yeonjun កំពុងពាក់នេះទេ។

ខណៈពេលដែលដែរ ហ្វេនៗមួយចំនួនដែលបានឃើញហើយ នាំគ្នាស្តាយក្រណាត់អាវដែលកាត់ចោលនោះណាស់ ព្រោះថាតម្លៃអាវនេះ មិនធម្មតាឡើយ។

ទោះជាយ៉ាងនេះក្ដី Yeonjun ក៏នៅតែមានភាពសាកសម និងស្រស់សង្ហាដដែល ពេលពាក់អាវដែលកាត់រួច៕

ហ្វេនៗ នាំគ្នានិយាយថា Yeonjun សង្ហា ហើយស៊ិចស៊ីសាហាវណាស់ ពេលពាក់បែបហ្នឹង!

ទស្សនារូបភាពខាងក្រោម​៖

Yeonjun
Yeonjun
Yeonjun
Yeonjun
អាវពេលមិនទាន់ កាត់
អាវពេលមិនទាន់ កាត់
អាវ Yeonjun ពាក់
អាវ Yeonjun ពាក់
Yeonjun
Yeonjun
Yeonjun
Yeonjun
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T