ក្រោយផ្ទុះរឿងចម្រូងចម្រាស Red Velvet សម្រេចដកខ្លួនពីកម្មវីធី K-Culture Festival ឆ្នាំនេះ?

//s9.kh1.co/e0/e0132188d609d914b107c4a51d887742662696f7.jpg
នារី

 ២៣-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កំពុងផ្ទុះការសង្ស័យខ្លាំង! ហេតុអ្វីសុខៗស្រាប់តែ Red Velvet ប្រកាសដកខ្លួនចេញពីកម្មវិធី មហោស្រពវប្បធម៌កូរ៉េ ឆ្នាំ ២០២០ ដែលនឹងធ្វើឡើង នៅក្នុងពេលខាងមុខនេះ?

កូរ៉េខាងត្បូង ៖ សូមបញ្ជាក់ផងដែរថា Red Velvet ត្រូវបានគេស្គាល់ថា ជាក្រុមចម្រៀងស្រី ដែលតែងតែបង្ហាញសកម្មភាព ក្នុងនាមជាឯកអគ្គរាជទូតផ្លូវការ នៃមហោស្រពវប្បធម៌កូរ៉េ ឆ្នាំ ២០២០ រួមជាមួយនឹង តារាចម្រៀងប្រុសល្បី K.R.Y. ក្រុម Super Junior K.R.Y. ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីលំដាប់ប្រទេសនេះ គ្រោងនឹងធ្វើនៅថ្ងៃទី ២៤ ខែតុលា ស្អែកនេះហើយ។  ប៉ុន្តែមុននេះបន្តិច ស្រាប់តែលឺដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Red Velvet បានសម្រេចចិត្តដកខ្លួន ចេញពីព្រឹត្តិការណ៍មហោស្របនេះ បាត់ទៅហើយ។

វាត្រូវបានគេរាយការថា ក្រុមហ៊ុន SM Entertainment បានស្នើសុំឲ្យអ្នករៀបចំកម្មវិធី លុបវត្តមានរបស់ Red Velvet ចេញ ដោយសារតែពេលនេះ ខាងក្រុមហ៊ុន ក៏ដូចជាក្រុមចម្រៀងស្រីដ៏ល្បីមួយក្រុមនេះ កំពុងតែជួបបញ្ហា ទាក់ទងនឹងរឿងរ៉ាវចម្រូងចម្រាស របស់សមាជិកម្នាក់គឺ Irene ដែលទើបតែត្រូវបានគេលើកយកមកនិយាយ ពេញបណ្ដាញអ៊ីនធើណែត កាលពីថ្ងៃម្សិលមិញ។

ជាក់ស្ដែងដោយសារតែ សមាជិកក្រុម Red Velvet និងផលិតកម្ម នៅមិនទាន់បានដោះស្រាយគ្នាដាច់ស្រេច ចំពោះបញ្ហានេះនៅឡើយ ទើបប្រកាសដកខ្លួនភ្លាមៗបែបនេះ។

ទន្ទឹមនឹងការសម្រេចប្រកាស ដកខ្លួនចេញពីកម្មវីធី 2020 K-Culture Festival របស់ក្រុម Red Velvet Irene ក៏បានបង្ហោះសារ លើគណនីរបស់នាងផងដែរ ថារូបនាងពិតជាសុំទោស ចំពោះការប្រើកាយវិការ និងពាក្យសម្ដីលើសលួសរបស់នាង នាងព្រមទាំងបានសន្យាថា នឹងមិនធ្វើរឿងបែបនេះទៀតឡើយ។

អ្នកគាំទ្រពិតជាមានការ សោកស្ដាយណាស់ ដែលមិនមានវត្តមាន Red Velvet ក្នុងកម្មវិធី 2020 K-Culture Festival ឆ្នាំនេះ។ ពួកគេសង្ឃឹមថា បន្ទាប់ពីរឿងនេះបានបញ្ចប់ Red Velvet នឹងត្រលប់មកជាមួយអ្វីដែលថ្មី និងប្លែក សម្រាប់ហ្វេនៗជាបន្តទៅទៀត៕

សូមទស្សនារូបភាពខាងក្រោម ៖

Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Red Velvet
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T