ចាក់ដោតខ្លាំង ក្រោយ ពេជ្រ សោភា និយាយពីជីវិត ជាស្ត្រីមេម៉ាយបែបនេះ

//s9.kh1.co/c4/c415dce9e412f67539c0614ed7d25068a012809f.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយលែងលះជាមួយអតីតស្វាមីអស់ជាច្រើនឆ្នាំ និងមានគូស្នេហ៍ថ្មីរួចទៅហើយក៏ពិតមែន តែថ្មីៗនេះ អ្នកនាង ពេជ្រ សោភា ស្រាប់តែនិយាយពីជីវិតជាស្ត្រីមេម៉ាយបង្ហាញពីអារម្មណ៍បែបនេះ។

ភ្នំពេញ៖ ជាការពិត បច្ចុប្បន្នកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ​ សោភា មានឈ្មោះជាស្ត្រីមេម៉ាយបន្ទាប់ពីបានលែងលះជាមួយនឹងអតីតស្វាមីដាច់ស្រេចរួច។ បើទោះបី ពេលនេះតារាស្រីរូបនេះ ក្លាយជាស្រីមេម៉ាយ តែមួយរយៈចុងក្រោយនេះ នាងបានរកឃើញនៅគូស្នេហ៍ថ្មី ជាកម្លោះសង្ហានៅក្នុងវិស័យសិល្បៈដូចគ្នាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយតារាចម្រៀងរូបនេះ និងគូស្នេហ៍កាន់តែមានចំណងស្នេហារឹងមាំជាងមុន ហើយតែងតែបង្ហាញនូវសកម្មភាពស្វីតៗបែបចាស់ទុំយ៉ាងមានក្ដីសុខតែម្ដង។ ម្យ៉ាងវិញទៀត ទោះពេលនេះនាង និងគូសង្សារមានភាពមមាញឹកជាមួយការងាររៀងៗខ្លួន ក៏អ្នកទាំងពីរនៅឆ្លៀតពេលសម្រាប់គ្នាទៅវិញទៅមក ដើម្បីបង្កើនភាពស្និទ្ធស្នាល ហើយស្វែងយល់ចិត្តពីគ្នាទៅវិញទៅមកផងដែរ។

តួយ៉ាង ស្របពេលមានគូស្នេហ៍ថ្មីមកស្អំបេះដូងរួចក៏ពិតមែន តែថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារខ្លីមួយនិយាយរៀបរាប់ពីជីវិតជាស្ត្រីមេម៉ាយ និងពេលមានស្វាមីគឺខុសគ្នាដាច់ ហើយសារនោះនាងបាននិយាយថា៖

ជីវិតជាស្ត្រីមេម៉ាយ អ្នកណាថាពិបាក រស់ជាខ្លួនឯង ក្រោកពីរគេងរកសុី មានលុយទិញអ្វីដែលយើងចង់បានសំខាន់មេម៉ាយមាន(ខាន់ស្លា) តែអ្នកដែលពិបាកគឺជាជីវិតមនុស្សស្រីប្តីលួចមានស្រីចាំផ្លូវប្តី លួចឆែកទូរសព្ទ័ តាមដានប្តី ជីវិតជាប្រពន្ធវាទៅជាដូចចោរ ចាំចាប់ប្តីលួចមានស្រី ចង់ដឹងស្រីរបស់ប្តីជាអ្នកណាតើហត់ទេ? តែបើប៉ះចំប្តីល្អទៅជាសំណាងទៅ តោះteam មេម៉ាយ លើកកែវមួយ៕

សម្ដី អ្នកនាង ពេជ្រ សោភា

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
 អ្នកនាង ពេជ្រ សោភា 
ពេជ្រ សោភា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T