ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន ភីអិលស៊ី បានសហការជាផ្លូវការជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ដើម្បីផ្តល់ជូនការធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រងសុខភាពឥតគិតថ្លៃ ជូនដល់អតិថិជនដែលទទួលបានប្រាក់កម្ចីសម្រាប់ការទិញរថយន្ត និងប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងអំឡុងពេលប្រូម៉ូសិនពិសេសចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ កិច្ចសហការនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ ភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក សឿង ស៊ីម៉ុន នាយកប្រតិបត្តិគ្រប់គ្រងទូទៅ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន បានមានប្រសាសន៍ថា
កម្មវិធីប្រូម៉ូសិនពិសេសរបស់យើងដែលរៀបចំឡើងក្នុងគោលបំណងចម្បង គឺដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីសារសំខាន់នៃការធានារ៉ាប់រង ជាពិសេសសម្រាប់ការពារគ្រួសារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ យើងសង្ឃឹមថាការសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ នៅក្នុងកម្មវិធីប្រូម៉ូសិននេះអាចនាំមកនូវការផ្លាស់ប្តូរគំនិតរបស់ប្រជាជនកម្ពុជាលើ “សន្តិភាពនៃចិត្ត” និង “សុវត្ថិភាពឬការពារ” ជាមួយនឹងការធានារ៉ាប់រង ។
ដោយឡែក លោក រ៉េត រិទ្ធី ប្រធាននាយកប្រតិបត្តិ របស់ក្រុមហ៊ុនធានារ៉ាប់រងប្រូសួរ បានមានប្រសាសន៍ថា
ឱកាសនេះ ក្នុងនាមជាដៃគូសហការជាមួយសម្បត្តិ ហ្វាយនែន និងសម្រាប់យុទ្ធនាការប្រូម៉ូសិនពិសេសមួយនេះ យើងនឹងខិតខំប្រឹងប្រែងក្នុងការបំពេញការងារ ដើម្បីផ្តល់ជូននូវសេវាកម្មយ៉ាងរហ័ស បត់បែន និងសាមញ្ញ។ ប្រូសួរ តែងតែគិតអំពីការសម្រេចបានតាមដែលយើងខិតខំធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការល្អបំផុត និងអ្វីគ្រប់យ៉ាងដើម្បីបំពេញតម្រូវការសម្រាប់អតិថិជនរបស់សម្បត្តិ ហ្វាយនែន ។ យើងចង់បានលើសពីការរំពឹងទុកលើបទពិសោធន៍អតិថិជន។ អតិថិជនរបស់យើងគឺជាកម្លាំងចលករនៃអាជីវកម្មរបស់យើង និងសំខាន់បំផុតរបស់អ្នកពាក់ព័ន្ធរួមគ្នា។ ចុងបញ្ចប់ យើងសន្យាគ្រប់ពេលថាយើងគឺអាចទុកចិត្តបាននៅពេលយើងយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងដែលយើងអភិវឌ្ឍ ហើយយើងជឿជាក់ថាភាពស្ថិតស្ថេរគឺជាមាគ៌ានៃការកសាងទំនុកចិត្ត។
លើសពីនេះទៀត សម្បត្តិ
ហ្វាយនែន នឹងផ្តល់បន្ថែមជូនអតិថិជននូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជាការបំពាក់ឧបករណ៍ GPS
ដោយឥតគិតថ្លៃ សម្រាប់កម្ចីទិញរថយន្តឬម៉ូតូ និងការផ្តល់នូវការប្រាក់
០% សម្រាប់ខែដំបូងសម្រាប់កម្ចីប្រាក់បៀវត្សបុគ្គល។ ដូច្នេះ សូមលោក លោកស្រីចូលរួមទស្សនាស្តង់ប្រ៉ូម៉ូសិនរបស់យើងនៅតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ
និងធ្វើការតាមដានសេចក្តីប្រកាសថ្មីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សម្បត្តិ
ហ្វាយនែន ដើម្បីមានឱកាសទទួលបានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនកំពុងរង់ចាំអ្នក៕
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិននេះ សូមទាក់ទងសម្បត្តិ
ហ្វាយនែនតាមរយៈ ៖
លេខទូរស័ព្ទ៖ 023 99 77 22 / 093 99 77 22
ហ្វេសប៊ុកផេក ៖ https://www.facebook.com/sambatfinance/
វែបសាយ ៖ https://www.sambatfinance.com