បរទេស៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមមានវីដេអូមួយ ដែលបានផ្ទុះខ្លាំងនិង មានអ្នកចែកចាយយ៉ាងច្រើនបន្តបន្ទាប់គ្នា ក្រោយពីនារីម្នាក់ កំពុងតែថតវីដេអូនៅក្នុងកម្មវិធី Tiktok សុខៗស្រាប់តែរំពេច រឿងចម្លែកដ៏គួរឲ្យព្រឺក្បាលមួយបានកើតឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅក្នុងវីដេអូនោះគឺ បង្ហាញពីសកម្មភាព Anna Banana ជាអ្នកប្រើប្រាស់បណ្តាញសង្គម Tiktok កំពុងផ្សាយផ្ទាល់ដោយនិយាយអំពីភេសជ្ជៈកំប៉ុងមួយប្រភេទ ទៅកាន់ហ្វេនរបស់ខ្លួន ដោយរំពេចនោះ វាំងននដែលកំពុងតែនៅស្ងៀមនោះ បែរជារង្គើតែមួយផ្នែកតែប៉ុណ្ណោះ ដូចជានរណាម្នាក់ កំពុងតែលេងសើចដោយយកដៃរុញលេងអញ្ចឹង ដោយស្មារតីល្អមិនភ័យតក់ស្លុត នាងក៏រត់ទៅវាយត្រង់វាំងននមួយទំហឹង ដោយស្មានតែមានចោរចូលផ្ទះ ប៉ុន្តែជាក់ស្តែង គឺគ្មាននរណាម្នាក់នរណានៅទីនោះឡើយ ដោយពិនិត្យចុះឡើងគ្មានមនុស្ស អ្នកប្រើប្រាស់ Tiktok ម្នាក់នេះក៏ទាញកញ្ចក់បិទរានហាល យ៉ាងលឿនជាទីបំផុត។
ក្រោយពីឃើញដូច្នេះរួចមក អ្នកប្រើប្រាស់បណ្តាញសង្គម ក៏សម្តែងពីអារម្មណ៍ភ័យខ្លាចផងដែរ ដែលឃើញអ្វីដែលមិនគួរឲ្យឃើញបែបនេះ ជាងនេះទៅទៀត មនុស្សមួយចំនួនទៀត ក៏បានសរសើរពីស្មារីរបស់ Anna Banana ដែលអាចគ្រប់គ្រងស្ថានការណ៍ដ៏គួរឲ្យព្រឺព្រួច បែបនេះបាននោះ។
សាកស្រមៃទៅមើល ប្រសិនជាអ្នកកំពុងអង្គុយតែឯង នៅក្នុងបន្ទប់ហើយជួបរឿងបែបនេះ តើអ្នកនឹងសម្រេចចិត្តនឹងធ្វើអ្វីមុនគេ?
សូមចូលមើលរូបនិង វីដេអូខាងក្រោម៖






