ថៃ៖ បើយោងតាមប្រភពសារព័ត៌មានកម្សាន្តប្រចាំប្រទេសថៃ បានចុះផ្សាយថាមានតារាប្រុសស្រីថៃល្បីៗទាំង ៦ រូបគឺ តែងតែមានមុខជាប់ឈ្មោះក្នុងបញ្ជីតារាៗ ដែលមានសម្រស់ស្រស់ស្អាត និងស្រស់សង្ហា។ ដើម្បីកាន់តែច្បាស់ថា តើតារាថៃទាំង ៦ ជាអ្នកណាខ្លះ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សមាជិកក្រុម Blackpink គឺ Lisa
សម្រាប់តារា K-POP Lisa តែងតែមានឈ្មោះក្នុងបញ្ជីតារាស្រី ដែលមានសម្រស់ស្រស់ស្អាត ពិសេសមានទេពកោសល្យខ្ពស់ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀតផង។

២. សមាជិក GOT 7 គឺ Bambam
រីឯ Bambam គឺជាសមាជិកក្រុមរបស់ GOT 7 ហើយលោកតែងតែមានមុខក្នុងបញ្ជីសម្រស់ស្អាតជាញឹកញាប់តែម្តង។

៣. Yaya Urassaya
ចំណែកតារាសម្តែងស្រី Yaya គឺល្បីខាងសម្រស់ស្អាតតាំងពីដើម មិនតែប៉ុណ្ណោះនាងថែមទាំងមានសមត្ថភាពសម្តែង ធ្វើឲ្យមហាជនកោតសរសើរជាហូរហែ។

៤. Mai Davika
ឯ Mai Davika ក៏ជាតារាស្រីម្នាក់ ដែលលេចមុខក្នុងបញ្ជីសម្រស់ស្រស់ស្អាតជារឿយៗ។

៥. Mario Maurer
ជាមួយនឹងរូបសម្រស់ស្រស់សង្ហា Mario ក៏មិនដែលបាត់មុខក្នុងបញ្ជីនេះដែរ។ មិនតែប៉ុណ្ណោះ លោកគឺជាតារាសម្តែងប្រុសដ៏ល្បីល្បាញប្រចាំប្រទេសថៃផងដែរ។

៦. Nadech Kugimiya
សម្រាប់លោក Nadech ក៏មិនអន់ដែរ លោកតែងតែមានមុខក្នុងបញ្ជីសម្រស់ស្អាតជាញឹកញាប់ ជាមួយនឹងមិត្តស្រីរបស់លោកគឺ Yaya Urassaya៕
