តួស្រីរឿង«មរណមាតា» ដាញ់ ម៉ូនីកា កូន២ហើយ តែកុំមើល នៅតែស្វីតនឹងស្វាមីខ្លាំង (មានវីដេអូ)

//s9.kh1.co/84/84dadb06b0ee08c45def436248b0587661abd08e.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយរៀបការទីរស់នៅលើទឹកដីប្រទេសអូស្រ្តាលីជាមួយស្វាមីរួចមក គេសង្កេតឃើញអ្នកនាង ដាញ់ ម៉ូនីកា កាន់តែមានសេចក្ដីសុខទ្វេដង ខណៈពេលមានកូន២នាក់រួច។

អូស្ត្រាលី៖ អតីតតារាសម្ដែលស្រីឆ្នើម អ្នកនាង ដាញ់ ម៉ូនីកា បច្ចុប្បន្ន កំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលី ដើម្បីកសាងនៅជីវិតគ្រួសារ ហើយពេលនេះនាងក៏មានកូន ២នាក់ជាចំណងដៃបន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំកន្លងមកនេះផងដែរ។ បើងាកទៅមើលជីវិតរស់នៅជុំគ្រួសារពេលនេះវិញ ឃើញថា អតីតារារូបនេះ កំពុងមានសុភមង្គលខ្លាំង ខណៈមានស្វាមីចេះយល់ចិត្តយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើទោះបីមានកូនៗទាំងពីរលូតលាស់ធំជាងមុនទៅហើយក៏ពិតមែន តែជីវិតស្វាមីភរិយាអ្នកនាង ដាញ់ ម៉ូលីកា នៅតែមានភាពរឹងមាំមិនចាញ់កាលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។ លើសពីនេះទៅទៀត គ្រប់រូបភាពតារារូបនេះបង្ហោះម្ដងៗ តែងតែបង្ហាញនូវសកម្មភាពស្វីតៗ ជាមួយស្វាមីយ៉ាងស្និទ្ធស្នាលគួរឲ្យច្រណែនពីអ្នកមិនទាន់មានគូតែម្ដង។ 

ដោយឡែកកាលពីពេលថ្មីៗនេះ អតីតារាសម្ដែងស្រីរូបនេះបានផុសវីដេអូថ្មីជាមួយស្វាមី ដោយមើលទៅអាចបញ្ជាក់ឲ្យគ្រប់គ្នាបានឃើញថា ជីវិតប្ដីប្រពន្អអ្នកទាំងពីមានតែស្នាមញញឹមយ៉ាងផ្អែមល្ហែម ហើយមានក្ដីសុខខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្វាមីតារារូបនេះបានផ្ដល់ស្នាមថើបយ៉ាងមានន័យទៅកាន់នាង ដែលគ្រប់ពេលត្រឹមតែបង្ហាញតែរូបភាពប៉ុណ្ណោះ។

តួយ៉ាង ខណៈអ្នកគាំទ្រចាច្រើនបានឃើញវីដេអូស្វីតៗតារារូបនេះ និងស្វាមីរួច ពួកគេបានបង្ហាញនៅអារម្មណ៍រំភើបជំនួសនាង និងជូនពរជីវិតស្វាមីភរិយាតារាស្រីរូបនេះ ឲ្យកាន់តែស្រលាញ់គ្នាលើសដើមផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

អ្នកនាង ដាញ់ ម៉ូនីកា 
អ្នកនាង ដាញ់ ម៉ូនីកា 
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
អ្នកនាង ដាញ់ ម៉ូនីកា និងស្វាមី
ដាញ់ ម៉ូនីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T