GARMIN CAMBODIA បានប្រកាសពីផលិតផលថ្មីរបស់ខ្លួនគឺ នាឡិកាឆ្លាតវៃ GPS Venu Sq និង Venu Sq Music Edition "ច្រើនជាងអ្វីដែលអ្នករំពឹងទុក តិចជាងអ្វីដែលអ្នកគិត" មាននៅលើទីផ្សាររបស់ប្រទេសកម្ពុជាហើយ

//s9.kh1.co/db/dbc7ee0fdfe68bd701aad1334093f47b4f836f59.jpg
បច្ចេកវិទ្យា

 ២១-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០​ ខាងមុខនេះ GARMIN CAMBODIA បានប្រកាសពីផលិតផលថ្មី​គឺ នាឡិកាឆ្លាតវៃ GPS Venu Sq និង Venu Sq Music Edition "ច្រើនជាងអ្វីដែលអ្នករំពឹងទុក តិចជាងអ្វីដែលអ្នកគិត" នៅផ្សារទំនើប Aeon Mall Sen Sok លោកអ្នកអាចអញ្ជើញចូលរួមកំសាន្តការប្រគុំតន្រ្តី ជាមួយតារាល្បីៗ ល្បែងកំសាន្ត និងមានឱកាសទទួលបានរង្វាន់ជាច្រើន

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០​ ខាងមុខនេះ GARMIN CAMBODIA បានប្រកាសពីផលិតផលថ្មី​គឺ នាឡិកាឆ្លាតវៃ GPS Venu Sq និង Venu Sq Music Edition "ច្រើនជាងអ្វីដែលអ្នករំពឹងទុក តិចជាងអ្វីដែលអ្នកគិត" នៅផ្សារទំនើប Aeon Mall Sen Sok លោកអ្នកអាចអញ្ជើញចូលរួមកំសាន្តការប្រគុំតន្រ្តី ជាមួយតារាល្បីៗ ល្បែងកំសាន្ត និងមានឱកាសទទួលបានរង្វាន់ជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Venu Sq មានអេក្រង់​បង្ហាញរូបភាពជាមួយពណ៌ច្បាស់ល្អ មិនថាពេលវេលាណា​​ កន្លែងណា​ រឺក៏នៅក្រោមពន្លឺថ្ងៃខ្លាំង ហើយអាចធុនជាមួយសម្ពាធទឹកដល់ជម្រៅ ៥០ម៉ែត្រ និងមានថាមពលថ្មប្រើប្រាស់បានយូររហូតដល់ ៦ថ្ងៃ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ "ធ្វើអ្វីដែលពួកគេចូលចិត្តបានកាន់តែយូរ"​ អាចទាញយកបទចម្រៀងដាក់ក្នុងនាឡិកាដៃបានរហូតដល់​ ៥០០បទ ហើយរីករាយជាមួយបទចម្រៀងដែលអ្នកចូលចិត្ត (Venu Sq Music Edition) ដោយគ្រាន់តែភ្ជាប់ជាមួយកាសឥតខ្សែ ដែលពុំចាំបាច់ប្រើប្រាស់ទូរស័ព្ទដៃឡើយ កំឡុងពេលលេងកីឡា។ អ្នកក៏អាចទទួលបានព័ត៌មានពីការហៅចូល ការទទួលសារ និងអ៊ីម៉ែលកាន់តែងាយស្រួលនៅលើកដៃរបស់អ្នក។

នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN

លោក Scoppen Lin នាយកប្រត្តិបត្ត Garmin ប្រចាំតំបន់អាស៊ី បានមានប្រសាសន៍ថា 

ពួកយើងរីករាយក្នុងការផ្ដល់ជូននាឡិកាឆ្លាតវៃ GPS របស់ Garmin ដែលមានគុណភាពខ្ពស់ជាមួយនិងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ។ មិនថាពេលវេលាណាក៏ដោយសុខភាពគឺសំខាន់ជាងអ្វីៗទាំងអស់ Venu Sq រចនាឡើងជាមួយមុខងារតាមដានសុខភាព ២៤ម៉ោង/៧ថ្ងៃ ព្រមទាំងមុខងារកីឡាជាង ២០កម្មវិធី បានបង្ហាញខ្លួននៅលើទីផ្សារហើយ។

លោក Scoppen Lin

Venu Sq រចនារូបរាងយ៉ាងស្រស់ស្អាតគួរជាទីគាប់ចិត្ត ជាមួយភាពទាន់សម័យ អមនិងស្ទាយល៍ប្រចាំថ្ងៃ មិនថានៅកន្លែងធ្វើការ​ ឬកន្លែងលេងកីឡា និងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត។

Venu Sq មិនត្រឹមតែជានាឡិកាឆ្លាតវៃ GPS ប៉ុណ្ណោះទេ​ តែក៏ជាគ្រូពេទ្យនៅលើកដៃរបស់អ្នកដើម្បីតាមដានសុខភាពប្រចាំថ្ងៃ​​​ផងដែរ រួមមានការតាមដានចង្វាក់បេះដូងរបស់អ្នក កំឡុងពេលលេងកីឡា, ពេលគេង,តាមដានយ៉ាងលំអិតអំពីដំណេករបស់អ្នក គេងលក់ស្ងប់​ និងគេងលក់ធម្មតា​,​ តាមដានកម្រិតជាតិទឹកក្នុងខ្លួន, តាមដានភាពតានតឹងក្នុងអារម្មណ៍​​ ហើយរំលឹកពីការសម្រាកនិងការដកដង្ហើមខ្លីៗ​ នៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹង, ដឹងពីថាមពលក្នុងរាង្គកាយគ្រប់ពេលវេលា​ រួចប្រាប់អ្នកអំពីពេលវេលាល្អ​សម្រាប់ការធ្វើសកម្មភាព ឬពេលដែលអ្នកគួរសម្រាក។

នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN

ចំពោះសុខភាពស្រ្តី Venu Sq ក៏មានមុខងារតាមដានពីវដ្ដរដូវ ប្រាប់ពីសញ្ញានៃវដ្តរដូវ​ក្នុងរាង្គកាយ​ និងអារម្មណ៍មុនឬក្រោយពេលវដ្ដរដូវ ក៏មានណែនាំអំពីការទទួលទានអាហារតាមដំណាក់កាលនីមួយៗនៃវដ្តរដូវ ហើយទទួលបានព័ត៌មានទាំងអស់នៅលើកដៃរបស់អ្នក និងមុខងារតាមដានសុខភាពថ្មីៗជាច្រើនទៀត​។                                                      

ចំណែកឯកម្មវិធីកីឡា, Venu Sq អាចកត់ត្រាបានគ្រប់សកម្មភាពរបស់អ្នក រួមមាន​ ការដើរ​​ ការរត់ ការជិះកង់ ការហែលទឹក ការលេងកូនហ្គោល និងមុខងារកីឡាថ្មីៗជាច្រើនទៀតផងដែរ។អ្វីដែលពិសេសជាងនេះទៀតនោះគឺ Venu Sq ក៏មានមុខងារសុវត្ថិភាព និងការតាមដានដោយភ្ជាប់ GPS ចាប់យកទីតាំងដែលអ្នកកំពុងសិ្ថតនៅពេលមានឧប្បត្តិវហេតុ ហើយផ្ញើរទីតាំងនោះទៅកាន់លេខទូរស័ព្ទទំនាក់ទំនងសម្រាប់សុំជំនួយបន្ទាន់បានទៀតផង។

ឥឡូវនេះលោកអ្នកអាចរកជាវ Venu Sq តម្លៃ ២៣០ដុល្លារ និង Venu Sq Music Edition តម្លៃ ២៨០ដុល្លារ  បាននៅ Garmin Cambodia និងតំណាងចែកចាយដែលមានការអនុញ្ញាតត្រឹមត្រូវ។

FB: GarminCambodiaOfficial / IG: garmincambodia

អាសយដ្ឋាន៖ ផ្ទះលេខ 68B ផ្លូវលេខ 348 សង្កាត់ទួលស្វាយព្រៃ 2  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លេខទូរស័ព្ទ: 085 555 391៕

នាឡិកាដៃ GARMIN
នាឡិកាដៃ GARMIN
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T