អានហើយអួលដើមក ភរិយាChef រិទ្ធី បង្ហោះសារបួងសួងបែបនេះ មុនស្វាមីទទួលមរណភាព

//s9.kh1.co/a4/a4185f63211dd485e0e880c1d0223f5f2043e0d8.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជាសោកស្ដាយ និងសូមចូលរួចរំលែកទុក្ខ ខណៈ Chef រិទ្ធី ទទួលមរណភាពកាលពីយប់មិញនេះ ដោយសារជំងឺក្រិនថ្លើម និងរបេងសួត។

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ មានដំណឹងដ៏សោកសៅបំផុតសម្រាប់មហាជន ក្រោយក្រុមគ្រួសារសាច់ញាតិ Chef រិទ្ធី បានផ្ដល់នៅព័ត៌មានយ៉ាងច្បាស់ថា រូបលោកបានទទួលមរណភាពហើយ។ ដោយមូលហេតុដែលធ្វើឲ្យមេចុងភៅដ៏មានថ្វីដៃល្អរូបនេះ អាចឈានដល់ដំណាក់កាលស្លាប់យ៉ាងដូច្នេះ មកពីរូបលោកមានជំងឺក្រិនថ្លើម និងរបេងសួតដល់តំណាក់កាលចុងក្រោយផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ និងក្ដុកក្ដួលខ្លាំងបំផុតនោះ មុននឹង Chef  រិទ្ធី ទទួលមរណភាព ភរិយាលោកបានបង្ហោះសារខ្លី និយាយពាក្យក្នុងចិត្តបួងសួងយ៉ាងដូច្នេះថា៖ 

សូម​ផលបុណ្យដែលពួកខ្ញុំបានសាងនឹងបន្តឲ្យពួកខ្ញុំរស់នៅជាមួយគ្នាបានយូរអង្វែង។

សម្ដី ភរិយា Chef រិទ្ធី

  គួរបញ្ជាក់ផងដែរថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួតនេះ តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្នជំងឺរបស់លោកបានរើឡើងកាន់តែខ្លាំងជាងមុន ទើបធ្វើឲ្យលោកលាចាកលោកយ៉ាងដូច្នេះ។ ជាការពិត បើទោះបីពេលនេះ មេចុងភៅដ៏មានសមត្ថភាព និងជាគណៈកម្មការមួយរូបក្នុងកម្មវិធី Masterchef Cambodia បានទទួលមរណភាព តែមានអ្នកគាំទ្រជាច្រើននៅចងចាំស្នាដៃ និងរូបលោកទុកក្នុងចិត្ត និងបង្ហាញនៅការសោកស្ដាយគ្រប់ៗគ្នា ខណៈដឹងថាលោកទទួលមរណភាពបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី និងភរិយា
Chef រិទ្ធី និងភរិយា
Chef រិទ្ធី
Chef រិទ្ធី
Chef រិទ្ធី និងភរិយា
Chef រិទ្ធី និងភរិយា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T