ភ្នំពេញ៖ ដោយសារតែមុននេះ Chef រិទ្ធី គាត់អាចនៅបាន ដោយសារតែ អុកស៊ីសែន ដែលគ្រូពេទ្យបានដាក់តែប៉ុណ្ណោះ តែនៅពេល ដកចេញពេលណា គាត់នឹងលែងនៅលើលោកយើងនេះទៀតហើយ។

ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុករបស់បងស្រីម្នាក់ ដែលអះអាងថា គ្រួសារបងស្រី រាប់អានជាមួយChef រិទ្ធី ដូចបងប្អូន បានសរសេរថា Chef រិទ្ធី បានទទួលមរណភាពមុននេះបន្តិច ហើយពេលនេះ ភរិយារបស់លោក ក៏កំពុងរៀបចំដំណើរ និងយកChef រិទ្ធី ទៅគេហដ្ឋាន ដោយលែងសង្ឃឹមតទៅទៀតហើយ។

គួរបញ្ជាក់ផងដែរថា Chef រិទ្ធី មានជំងឺក្រិនថ្លើម និង របេងសួត តាំងពីយូរណាស់មកហើយ តែទើបតែបច្ចុប្បន្ននេះទេ ជំងឺរបស់គាត់ បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងមានវត្តមានជា Chef នៅក្នុងកម្មវិធីMasterchef Cambodia បន្តទៀតដែរ។

យ៉ាងណាមិញ នាពេលនេះ គ្រូពេទ្យ នៅបន្តដាក់អុកស៊ីសែនសិន នៅបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីពន្យាពេលឲ្យហួសម៉ោង១១យប់ ទើបដកចេញ ដើម្បីកុំឲ្យឆុងខ្លាំង ហើយនៅឯគេហដ្ឋាន បងប្អូន ក៏បានធ្វើរោងបុណ្យសព រួចរាល់ជាស្រេច ដើម្បីចាំទទួលChef រិទ្ធី ៕
ខ្មែរឡូត សូមចូលរួមសោកស្តាយ ទៅកាន់គ្រួសារChef រិទ្ធីផង ជាមួយនឹងការបាត់បង់សមាជិកគ្រួសារ!

 Chef រិទ្ធី 
 Chef រិទ្ធី 
 Chef រិទ្ធី 
សាររបស់បេក្ខជន កាលរដូវទី១
សាររបស់បងស្រីម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ