មុននេះបន្តិច ប្រទះឃើញ កូនក្រពើទម្ងន់ប្រហែល៦គីឡូ នៅក្រោយផ្ទះអ្នកភូមិ

//s9.kh1.co/52/521c24cd636e6991358a395e7e7a61e3b6b35c7f.jpg
សង្គម

 ២០-តុលា-២០២០ ៨ល្ងាច · ៥ ឆ្នាំមុន

ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ នៅក្បែរផ្ទះអ្នកភូមិ ក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។

ក្រុងព្រះសីហនុ៖ ដោយសារតែទឹកជំនន់ បានជន់លិចស្ទើរតែគ្រប់ទីកន្លែង ក៏មានបណ្តាសត្វជាច្រើន បាននាំគ្នាហែលរក ទីសុវត្ថិភាពដូចគ្នា រួមទាំងសត្វកាចសាហាវ ដែលតម្រូវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ កាលពីប៉ុន្មាននាទីមុន ផេកផ្លូវការរបស់ Huy Bunleng news បានបង្ហោះពីកូនក្រពើ ប្រហែល៦គីឡូ បាននៅក្បែរផ្ទះអ្នកភូមិ ដោយមិនដឹងថា វាមកពីទីណានោះទេ តែគេគិតថា ប្រហែលរួចចេញពីកសិដ្ឋានចិញ្ចឹមក្រពើណាមួយ។

ផេករបស់គាត់ បានសរសេរ ដោយមានអត្ថន័យថា៖

ក្រុងព្រះសីហនុ-ពលរដ្ឋឲ្យដឹងថា ព្រលប់ថ្ងៃទី២០តុលា២០២០នេះ អ្នកភូមិប្រទះឃើញ កូនក្រពើមួយក្បាល មានទម្ងន់ប្រហែល ៦ គីឡូក្រាម នៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៍មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ។ បើតាមពលរដ្ឋថា កូនក្រពើនេះទំនងជាកូនក្រពើ រួចចេញពីកន្លែងចិញ្ចឹមណាមួយ ពេលភ្លៀងច្រើនប៉ុន្មានថ្ងៃកន្លងមកនេះ៕

សារនៅក្នុងផេក  Huy Bunleng news 
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
ប្រទះឃើញកូនក្រពើប្រហែល៦គីឡូ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T