មហាជនអស់សំណើច! ខណៈកំពុងឈឺពោះសម្រាល ប៉ុន្តែ ម៉ាក សែនសូនីតា នៅតែមិនភ្លេចឆ្លៀតធ្វើរឿងមួយនេះ (មានវីដេអូ)

//s9.kh1.co/4c/4c37587b4ab74d09251aac799b129e6ba21bd95f.jpg
នារី

 ២១-តុលា-២០២០ ៦ព្រឹក · ៤ ឆ្នាំមុន

ខណៈ ម៉ាក សែនសូនីតា កំពុងឈឺពោះសម្រាល ប៉ុន្តែនៅតែមិនភ្លេចឆ្លៀតធ្វើរឿងមួយនេះ

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែតុលា រំលងទៅថ្មីៗនេះ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង ម៉ាក សែនសូនីតា ហៅ តូតា បានសម្រាលកូនប្រុសដំបូងដោយសុវត្ថិភាពទាំងម្តាយ និងកូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីសម្រាលកូនរួច ម៉ាក សែនសូនីតា និងស្វាមីបានបង្ហាញស្នាមញញឹម អារម្មណ៍រំភើប ជាមួយនឹងការបង្ហោះរូបកូនប្រុសដែលមានមុខមាត់គួរឲ្យក្នាញ់ នៅលើបណ្តាញសង្គម។ ភ្លាមៗនោះក៏មានមហាជន អ្នកគាំទ្រ និងមិត្តភក្តិជាច្រើនបានចូលរួមអបអរសាទរ និងជូនពរទាំងម្តាយកូនឲ្យមានសុខភាពល្អផងដែរ។ គួរបញ្ជាក់ផងដែរថា កូនប្រុសដំបូងរបស់អ្នកនាង ម៉ាក សែនសូនីតា និងស្វាមីលោក ប៉ុល វិបូ មានឈ្មោះថា ប៉ុល បូនីតតូ

យ៉ាងណាវិញ កាលពីម្សិលមិញនេះ ស្រាប់តែ ម៉ាក សែនសូនីតា បានទម្លាយវីដេអូមួយ ខណៈពេលដែលអ្នកនាងកំពុងឈឺពោះតិចៗ ដៃកំពុងព្យូរសេរ៉ូម និងកំពុងសម្រាកនៅលើគ្រែពេទ្យ ប៉ុន្តែអ្នកនាងបែរជាខំក្រោកអង្គុយផាត់មុខ លាបក្រែម មុនចូលបន្ទប់សម្រាល។ ក្រោយពីមហាជនបានឃើញវីដេអូនេះហើយនាំគ្នាអស់សំណើច និងសរសើរ ម៉ាក សែនសូនីតា ថាទោះបីជាកំពុងឈឺពោះយ៉ាងណាក៏ដោយ ក៏មិនភ្លេចភាពស្រស់ស្អាតដែរ៕

ចង់ដឹងថា តើទិដ្ឋភាពពេលនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា និងស្វាមី ព្រមទាំងកូនប្រុស
ម៉ាក សែនសូនីតា និងស្វាមី ព្រមទាំងកូនប្រុស
ម៉ាក សែនសូនីតា
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T