ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​ សម្រាប់​ការរស់នៅ​បែប​ជីវភាពស៊ីវីល័យ និងផាសុកភាព!

//s9.kh1.co/90/90f6454ad7ddda8af1bb7bdc0cc1df0aafbca792.jpg
សង្គម

 ២០-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

នៅ​ពេល​យើង​រីកចម្រើន​បន្តិច​ម្តងៗ​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​គេហដ្ឋាន និង​ការរចនា​ផ្នែក​ខាង​ក្នុង រឿង​មួយ​ដែល​នៅ​តែ​ជា​ការពិត។

ភ្នំពេញ៖ នៅ​ពេល​យើង​រីកចម្រើន​បន្តិច​ម្តងៗ​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​គេហដ្ឋាន និង​ការរចនា​ផ្នែក​ខាង​ក្នុង រឿង​មួយ​ដែល​នៅ​តែ​ជា​ការពិត គឺផ្ទះបាយ​តែងតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ផ្ទះ។ បន្ទាត់​រលោង​ល្អ ពណ៌​ស្រាលៗ និង​ការ​រចនា​ស្រស់​ស្អាត គឺ​ជា​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​ផ្ទះបាយ​ទំនើប។ ប៉ុន្តែ​ តើ​ផ្ទះបាយ​បែប​ទំនើប​មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​កន្លែង​រស់​នៅ​របស់​អ្នក?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​
ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​

ហេតុអ្វី​លោក​អ្នក​គួរតែ​មាន​ផ្ទះបាយ​បែប​ទំនើប​មួយ?

មាន​ពាក្យ​គន្លឹះ​មួយ​ដែល​សង្ខេប​អំពី​ផ្ទះបាយ​បែប​ទំនើប៖ ភាព​តិចតួច​បំផុត។ និយាយ​បែប​ងាយៗគឺថា ការរចនា​ទំនើប​ជំរុញ​ឱ្យ​យើង​ធ្វើអ្វី​គ្រប់​យ៉ាង​បែប​សាមញ្ញៗ ដោយ​គ្មាន​ភាព​រញ៉េរញ៉ៃ​ច្រើន​នោះ​ទេ។ តើ​មាន​អាហារ​សម្រន់​នៅ​គរ​រញ៉េរញ៉ៃ​ពេញ​តុ​លោក​អ្នក​មែន​ទេ? តើ​មាន​កញ្ចប់​នំ​ស៊ើរ​រៀល​លាក់​ទុក​ក្នុង​ទូ​របស់​លោក​អ្នក​មែនដែរ​ឬ​ទេ? វា​ដល់​ពេល​លោក​អ្នក​ត្រូវ​សម្អាត​របស់​ទាំងអស់​នោះ​ចេញ​ហើយ ពីព្រោះ​ផ្ទះបាយ​បែប​ទំនើប​ផ្ដល់​ជូន​ទាំង​ភាព​សាមញ្ញ និង​របៀប​រៀបរយ​ផង​ដែរ។

ការ​រចនា​ផ្ទះបាយ​បែប​ទំនើប​ក៏​ជួយ​លើក​កម្ពស់​របៀប​រស់នៅ ដែល​មាន​ផាសុកភាព​ល្អ​ផង​ដែរ។ ការ​រចនា​ផ្ទះបាយ​បែប​ទំនើប​ធ្វើ​ឱ្យ​យើង​អាច​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន។ ជា​ធម្មតានៅ​ក្នុង​ផ្ទះ​របស់​អ្នក​ផ្ទះបាយ គឺ​ជា​ប្រភព​នៃ​សំឡេង​រំខាន និង​ការ​មាន​ក្លិន​មិន​ល្អ មិន​ថា​វា​ចេញ​ពី​ផ្សែង​ចង្ក្រាន ឬក៏​ឡា​បូ​លាងចាន​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​យើង​ប្រកាន់​យក​ភាព​សាមញ្ញ ​គឺ​លោក​អ្នក​គ្រាន់តែ​តំឡើង​គ្រឿង​បរិក្ខារ​ដែល​ចាំបាច់​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក​ទៅ គឺ​រួច​ជា​ស្រេច​ទៅ​ហើយ។

លោក​អ្នក​អាច​មាន​ជំរើស​ជាច្រើន​ក្នុង​ការ​រើស​ប្រដាប់​ប្រដា​ផ្ទះបាយ​ដែល​លើក​កម្ពស់​កន្លែង​ចំអិន​អាហារ​ប្រកប​ដោយ​អនាម័យ សុវត្ថិភាព និង​របៀប​រៀបរយ រាប់​បញ្ចូល​តាំង​ពី​បំពង់​ស្រូប​ផ្សែង​ចង្ក្រាន​ដែល​នឹង​ច្រោះ​ខ្យល់ ក៏​ដូចជា​ចង្ក្រាន​ដែល​មាន​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់​ ដោយសារ​តែ​មាន​ទ្រនាប់​កញ្ចក់​ដែល​ធន់​ទៅ​នឹង​កម្តៅ។

លើស​ពី​នេះ​ទៅ​ទៀត ការ​រចនា​ម៉ូដ​បែប​ទំនើប​តែងតែ​មាន​ភ្ជាប់​ជាមួយ​ទីកន្លែង​​បើក​ចំហ​ធំ​ទូលាយ ដូច្នេះ​សមាជិក​គ្រួសារ​អាច​ចំណាយ​ពេល​បាន​ច្រើន​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​ផ្ទះបាយ​ជាមួយ​គ្នា មិន​ថា​ជា​ការ​ចំអិន​ម្ហូប​អាហារ ជា​ការ​ឆុង​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ ឬ​គ្រាន់​ជា​ការ​ទៅ​រក​អាហារ​សម្រន់​ញ៉ាំ​លេង​ក៏​ដោយ។

តាមរយៈ​ការ​រចនា​ផ្ទះបាយ​បែប​ទំនើប លោក​អ្នក​ក៏​អាច​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​តាម​រយៈ​ផ្ទះបាយ​របស់​លោក​អ្នក​ផង​ដែរ។ លោក​អ្នក​តែងតែ​មាន​គំនិត​ច្នៃ​ប្រឌិត​គ្រាន់ បើ​នៅ​ពេល​និយាយ​អំពី​ពណ៌ ឬ​សម្ភារៈ​ផ្សេង​ទៀត ដូចជា​ ឈើ និង​ដែក។

ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​
ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​

គ្រឿង​បរិក្ខារ​ផ្ទះ​បាយ​ដែល​ផលិត​ឡើង​មាន​ភ្ជាប់​នៅ​ខាង​ក្នុង​ចង្ក្រាន​ជា​ស្រាប់

ក្រៅ​តែ​ពី​ពណ៌ និង​ការរចនា​ ដើម្បី​ទទួល​បាន​អារម្មណ៍​ភាព​សាមញ្ញ និង​ភាព​ថ្លៃថ្នូរ​ចំពោះ​ផ្ទះ​បាយ​របស់​អ្នក​ការរចនា​បែប​ទំនើប​ភាគ​ច្រើន​ប្រើ​ប្រាស់​គ្រឿង​បរិក្ខារ​ដែល​ផលិត​ឡើង​មាន​ភ្ជាប់​នៅ​ខាង​ក្នុង​ជា​ស្រាប់ ដែល​មាន​ដូច​ជា ចង្ក្រាន​ហ្គាស៍ បំពង់​ផ្សែង ចង្ក្រាន​ដុត​នំ (ovens) ម៉ាស៊ីន​លាងចាន និង គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៀត ដើម្បី​នាំ​មក​នូវ​អារម្មណ៍​ដែល​ស្រស់​ថ្លា មាន​ផាសុកភាព​និង​សហ​សម័យ។ ពួក​វា​ជា​ធាតុ​សំខាន់ ដែល​បម្លែង​ផ្ទះ​បាយ​ធម្មតា​ទៅ​ជា​ផ្ទះបាយ​ដែល​មាន​មុខងារ​ឆ្លាត​វ័យ​យ៉ាង​ពិត​ប្រាកដ។ លោក​អ្នក​គួរតែ​ពិចារណា​អំពី​ការ​ដំឡើង​​គ្រឿង​បរិក្ខារ​ដែល​ផលិត​ឡើង​មាន​ភ្ជាប់​នៅ​ខាង​ក្នុង​ជា​ស្រាប់​ដែល​មាន​ស្រាប់ដូចជា ​ចង្ក្រាន​ហ្គាស៍​ដែល​បាន​បង្កើន​មុខងារ និង​អត្ថប្រយោជន៍​ច្រើន​ជាង​អ្វី ដែល​លោក​អ្នក​ធ្លាប់​ប្រើ​រួច​មក​ហើយ។

1. មើល​ទៅ​ថ្លៃថ្នូរ និង​ល្អ​ប្រណិត

ការ​បំពាក់​កញ្ចក់​ដែល​ទៅ​ធន់​នឹង​កម្តៅ​ទៅ​នឹង​ធ្នើរ​ចង្ក្រាន ធ្វើ​ឱ្យ​ផ្ទៃ​វា​មើល​ទៅ​ឆើតឆាយ និង​ប្រណិត។ ផ្នែក​ដ៏​គួរ​ឱ្យ​រំភើប​មួយ​នៃ​ការ​រចនា​ផ្ទះបាយ​ទំនើប គឺ​ការ​ស្វែង​យល់​ពី​ប្រភេទ​នៃ​ប្រដាប់​ប្រដា​ប្រើប្រាស់​ដែល​ស្រប​តាម​ការរចនា​ដ៏​ស្អាត និង​មាន​របៀប ដែល​អ្នក​កំពុង​តែ​បង្កើត​ឡើង។ ជាមួយនឹង​ផលិត​ផល​ចង្ក្រាន​ហ្គាស៍​ម៉ាក Gas Hob BH 1725 របស់​ក្រុមហ៊ុន​ MODENA នោះ​វា​នឹង​អាច​បំពេញ​ទៅ​តម្រូវការ​ក្នុង​ផ្ទះបាយ​របស់​អ្នក​ហើយ​ទន្ទឹម​ជាមួយ​នឹង​គ្នា​នេះ​ផង​ដែរ​វា​ក៏​ជួយ​ធ្វើ​ឱ្យ​មាន​សោភ័ណភាព​ផ្ទះបាយ​បែប​ទំនើប​ប្រណិត​របស់​អ្នក។

2.  វាមានសុវត្ថិភាពជាងក្នុងការប្រើប្រាស់

ក្រៅពី​ការរចនាកញ្ចក់​ប្រភេទ​នេះ​អាច​ទប់ទល់​នឹង​ទម្ងន់​ធ្ងន់ ហើយ​និង​ធន់​ទៅ​នឹង​កម្តៅ ដូច្នេះ​លោក​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ ប្រសិន​បើ​កូនៗ​របស់​អ្នក​នៅ​ជុំវិញ ឬ​នៅ​ជិត​នៅ​ពេល ដែល​លោកអ្នក​កំពុង​ចម្អិន​ម្ហូប​អាហារ​នោះ។ បន្ថែម​លើស​ពី​នេះ​ទៀត វា​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ហ្គាស៍​ដែល​ឧបករណ៍​ចាប់​សញ្ញា​កម្តៅ​អាច​បិទ​ចរន្ត​ហ្គាស៍​ភ្លាមៗ​នៅ​ពេល​ដែល​ពន្លត់​អណ្តាត​ភ្លើង។ "ចង្ក្រាន​ភ្ជាប់​មក​ជាមួយ​នឹង​ការធានា​ពេញ​មួយ​ជីវិត​ទៅលើ​តែ​កញ្ចក់​ការពារ​ធន់​កម្តៅ​របស់​វា។"

3.  ការ​ចម្អិន​ម្ហូប​ប្រកប​ដោយ​ប្រសិទ្ធភាព​ស្មើ​នឹង​ការ​ធ្វើ​ឱ្យ​សតិអារម្មណ៍ រូបរាងកាយ និង​ព្រលឹង​មួយ​ដែល​សប្បាយ​រីករាយ​ផង​ដែរ

ចង្ក្រាន​ហ្គាស៍​ម៉ាក Gas Hob BH 1725​ បញ្ចេញ​កំដៅ​បាន​យ៉ាង​ល្អ​បំផុត​លើ​កន្លែង​ចម្អិន​ម្ហូប​អាហារ​ទាំង​មូល​ជាមួយ​នឹង​ក្រវាត់​បញ្ឆេះ ​3 ជុំ ដោយនាំ​មក​ជូន​នូវ​អាហារ​ដែល​ចម្អិន​នៅផ្ទះ​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម​គ្រួសារ​រស់​អ្នក​បរិភោគ។ ដោយសារ​តែ​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​ ការ​ចម្អិន​ម្ហូប​អាហារ​យ៉ាង​ល្អ​ឥតខ្ចោះ​គឺ​ស្មើ​នឹង​ធ្វើ​ឱ្យ​ក្រពះ​នឹង​សប្បាយ​រីករាយ​ ហើយ​បើ​ក្រពះ​សប្បាយ​រីករាយ​គឺ​ស្មើនឹង​ពេល​វេលា​របស់​ក្រុម​គ្រួសារ​ដែល​មាន​ភាព​សប្បាយ​រីករាយ និង​មាន​គុណភាព។

សូម​បន្ត​រង់ចាំ​មើល​ផលិតផល​ជា​ច្រើន​ទៀត​ពី​ក្រុមហ៊ុន MODENA។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ចង្ក្រាន​ហ្គាស៍ និង​ស្វែងរក​ផលិតផល​របស់​ក្រុមហ៊ុន MODENA លោក​អ្នក​អាច​ចូល​ទៅ​មើល​គេហទំព័រ​របស់​ពួក​យើង​ខ្ញុំ​បាន www.modena.com។ ផលិតផល​នេះ​លោក​អ្នក​ក៏​អាច​រក​បាន​នៅ​ហាង KFOUR នៅ​បាក់​ទូក ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប​ផង​ដែរ។

អំពី​ក្រុមហ៊ុន MODENA

ប្រវត្តិ​របស់​សាច់​រឿង​របស់​ក្រុមហ៊ុន MODENA បាន​ចាប់ផ្តើម​នៅ​ទសវត្ស​ឆ្នាំ 1960 ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​ធ្វើម្ហូប​ដំបូង​គេ​បង្អស់​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី។ ជាមួយ​នឹង​ឧស្សាហូបនីយកម្ម​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ផលិតកម្ម​បាន​ផ្លាស់ប្ដូរ​ទៅ​ទ្វីបអាស៊ី ដើម្បី​ទាញ​យក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ទីផ្សារ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់។ នៅ​ឆ្នាំ 1981ម៉ាក​យីហោ​រួម​មួយ​ឈ្មោះ MODENA ត្រូវ​បាន​អនុម័ត​បង្កើត​ឡើង ដោយ​ផ្តល់​ជូន​នូវ​គ្រឿង​បរិក្ខារ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ និង​គ្រឿង​បរិក្ខារ​ជំនាញ​ជា​ច្រើន។ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​ស្ទូឌីយូ​ឌីហ្សាញ​បែប​ច្នៃ​ប្រឌិត​មួយ​នៅ​ក្នុង​ប្រទេស អ៊ីតាលី និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​នៅ​ទូទាំង​ទ្វីប​អាស៊ី ឥឡូវ ផលិតផល MODENA បាន​ផលិត​នៅ​ក្នុង​ប្រទេស អ៊ីតាលី ទួរគី ចិន ឥណ្ឌា និង​ឥណ្ឌូណេស៊ី​ក្រោម​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ផលិតផល​អន្តរជាតិ និង​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព។ ដោយ​រួម​បញ្ចូល​ការ​រចនា​ម៉ូដ​បែប​អឺរ៉ុប​ដែល​ទំនើប និង​បច្ចេកវិទ្យា​ IoT ចុង​ក្រោយ​បំផុត​ធ្វើ​ឱ្យ​ក្រុមហ៊ុន MODENA ​ខិតខំ​រាល់ថ្ងៃ ដើម្បី​ច្នៃ​ប្រឌិត​ផលិតផល ដែល​នាំមក​នូវ​អន្តរកម្ម​ឆ្លាតវៃ​ដល់​អ្នកប្រើ​ប្រាស់​ដែល​មាន​ភាព​វាងវៃ​ផង​ដែរ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/6e/6eb4ae70e12783f1b3144f45cf5ae39e28be4562.jpg

ប្រជាជនកម្ពុជាជាង ៤,២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់កាលពីខែតុលា បានទទួលជំនួយសប្បុរសធម៌ពីក្រុមហ៊ុន Electrolux នូវម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង!

 ២៣-វិច្ឆិកា-២០២០ 
 ១០ព្រឹក · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T