ប្រជាជនកម្ពុជាជាង ៤,២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់កាលពីខែតុលា បានទទួលជំនួយសប្បុរសធម៌ពីក្រុមហ៊ុន Electrolux នូវម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង!

//s9.kh1.co/6e/6eb4ae70e12783f1b3144f45cf5ae39e28be4562.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ប្រជាជនកម្ពុជាជាង ៤,២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់។

បន្ទាយមានជ័យ៖ កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ប្រជាជនកម្ពុជាជាង ៤,២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងប៉ះពាល់ដោយសារគ្រោះទឹកជំនន់ បានទទួលជំនួយសប្បុរសធម៌ពីក្រុមហ៊ុន Electrolux ដែលបានជួយឧបត្ថម្ភ និងរៀបចំតំឡើងប្រព័ន្ធម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System) សម្រាប់ប្រជាជន ដែលកំពុងតែមានតម្រូវការចាំបាច់បំផុត ដើម្បីបានទទួលនូវទឹកស្អាត និងសុវត្ថិភាពសម្រាប់បរិភោគ និងប្រើប្រាស់ក្នុងកំឡុងពេលជន្លៀសទៅរស់នៅទីសុវត្ថិភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)

ការផ្តល់ប្រព័ន្ធទឹកស្អាតនេះបានដោយសារយោងលើការអនុញ្ញាត ក៏ដូចជាការសហការយ៉ាងល្អបំផុតពីគណៈគ្រប់គ្រងខេត្តបន្ទាយមានជ័យ និងចូលរួមសហការតាមរយៈក្រុមការងាររបស់ Planet Water's Cambodia team ផងដែរ។ 

សកម្មភាពដំឡើងម៉ាស៊ីនផលិត និងចំរោះទឹកស្អាតរបស់ក្រុមការងាររបស់ Planet Water's Cambodia team
សកម្មភាពដំឡើងម៉ាស៊ីនផលិត និងចំរោះទឹកស្អាតរបស់ក្រុមការងាររបស់ Planet Water's Cambodia team
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)

តាមរបាយការណ៍សរុបម៉ាស៊ីនផលិតទឹកស្អាតនេះ អាចផលិតទឹកបាន ១,៥០០ លីត្រ ក្នុងមួយម៉ោង ដែលអាចផ្គត់ផ្អង់ទឹកស្អាតសុវត្ថិភាពជូនប្រជាជនកម្ពុជាបានប្រមាណជា ១៦,៣៤៤នាក់។​

ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)

ប្រជាជនខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារទឹកជំនន់នេះ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន  Electrolux ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាទាន់ពេលវេលា សមស្របជាមួយនឹងតម្រូវការទឹកស្អាតប្រើប្រាស់យ៉ាងចាំបាច់មួយរយៈកាលនេះ។

ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ម៉ាស៊ីនផលិត និងចំរោះទឹកស្អាតចំនួន២គ្រឿង (Aqua Block System)
ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

 Electrolux គឺជាក្រុមហ៊ុនអេឡិចត្រូនិច ដែលមានដើមកំណើតពីប្រទេសអឺរ៉ុប ហើយម៉ាក Electrolux ឈានចូលទីផ្សារផ្នែកអេឡិចត្រូនិចនៅទូទាំងពិភពលោកអស់រយៈកាលជាង១០០ឆ្នាំមកហើយ។ ផលិតផលម៉ាក Electrolux រួមានដូចជា ផលិតផលចង្រ្កានអគ្គិសនី ចង្រ្កានហ្គាស ម៉ាស៊ីនបឺតផ្សែង ម៉ាស៊ីនបោគគក់ ទូទឹកកក ម៉ាស៊ីនលាងចាន ម៉ាស៊ីនដុតនំ ម៉ៃក្រូវេវ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនទឹកឡុក និងផលិតផលអេឡិចត្រូនិចជាច្រើនមុខទៀត។ ចំណែកទីផ្សារក្នុងប្រទេសកម្ពុជាយើងក៏មានតំណាងចែកចាយធំៗពីរដូចជា ក្រុមហ៊ុនខេហ្វ័រ និងក្រុមហ៊ុនស៊ុនស៊ីមិចកូ ហើយក៏មានលក់រាយនៅតាមបណ្តាផ្សារទំនើបម៉ាក្រូ ក្លូបូលហៅ និងផ្សារ Big C ប៉ោយប៉ែត៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T