ទីបំផុត អ្នកឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោកកើនឡើងដល់ ៤០លាននាក់ហើយ

//s9.kh1.co/6f/6fd750087ff935a22ff1327defe03bcd6157f87d.jpg
សង្គម

 ១៩-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ បានចម្លងទៅកាន់មនុស្សសរុបដល់ជាង៤០លាននាក់ ក្នុងនោះអ្នកជំងឺជាង១.១លាននាក់បានស្លាប់ និងជាសះស្បើយឡើងវិញជាង៣០លាននាក់ នៅទូទាំងសកលលោក។

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩ បានចម្លងទៅកាន់មនុស្សសរុបដល់ជាង៤០លាននាក់ ដោយក្នុងនោះអ្នកជំងឺជាងលាននាក់បានស្លាប់ និងជាសះស្បើយឡើងវិញជាង៣០លាននាក់ នៅទូទាំងសកលលោក។ នេះបើតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ហើយដកស្រង់បន្ដពីទីភ្នាក់ងារសារព័ត៌មាន CNA នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនសរុប ដែលចេញផ្សាយដោយសារព័ត៌មាន Reuters គឺផ្អែកតាមរបាយណ៍ការផ្លូវការរបស់ប្រទេសនីមួយៗ ហើយជុំវិញតួលេខនេះ ក្រុមអ្នកជំនាញជឿជាក់ថា ចំនួនពិតប្រាកដទាំងករណីឆ្លង និងស្លាប់ ទំនងជាច្រើនជាងនេះ តែដោយសារកង្វះខាតនៃឧបករណ៍ធ្វើតេស្ដ និងភាពមិនត្រឹមត្រូវរបស់ប្រទេសមួយចំនួន។

ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត
ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត

សូមជម្រាបថា ឥទ្ធិពលនៃជំងឺរាតត្បាតជាសកលនេះ មិនទាន់ចុះអន់ថយនៅឡើយទេ តែផ្ទុយទៅវិញ វាហាក់បង្កើនល្បឿនរឹតតែខ្លាំងថែមទៀត។ ជាក់ស្ដែង យោងតាមទិន្នន័យរបស់ Reuters បង្ហាញឲ្យឃើញដែរថា ត្រឹមតែរយៈពេល៣២ថ្ងៃប៉ុណ្ណោះ ករណីឆ្លងសរុបទូទាំងពិភពលោកបានកើនឡើងពី៣០លាន មក៤០លានករណី បើធៀបទៅនឹងរយៈពេល៣៨ថ្ងៃ នៃការកើនឡើងពី២០លាន មក៣០លានករណី។ ហើយក្នុងរយៈពេល៤៤ថ្ងៃ បានកើនឡើងពី១០លាន មក២០លានករណី ដោយរយៈពេលខែ នៃការកើនឡើងដល់១០លានករណីនេះ បន្ទាប់ពីមានករណីឆ្លងដំបូង ត្រូវបានរាយការណ៍ចេញពីទីក្រុងវូហាន ប្រទេសចិន នៅដើមខែមករា ឆ្នាំ២០២០នេះ។

ជាងនេះទៅទៀត កំណត់ត្រាប្រចាំថ្ងៃ នៃអ្នកឆ្លងថ្មីទូទាំងពិភពលោក ក៏ហក់ឡើងខ្ពស់ជាលើកដំបូងផងដែរ កាលពីចុងសប្ដាហ៍មុន រហូតដល់ជាង៤០ម៉ឺនករណី​ក្នុងមួយថ្ងៃ ដែលជាមធ្យមមានប្រហែល ៣៤៧,០០០ករណីក្នុងមួយថ្ងៃ សម្រាប់សប្ដាហ៍ទី២ និង ២៩២,០០០ករណីក្នុងមួយថ្ងៃ សម្រាប់សប្តាហ៍ទីមួយនៃខែតុលានេះ៕

ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត
ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត
ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត
ប្រជាពលរដ្ឋកំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាត
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T