ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀង ឈីន រតនៈ ជាតារាចម្រៀងមួយរូប ទទួលការគាំទ្រច្រើនពីទស្សនិកជនខ្លាំងមែនទែន ដោយសារតែ មួយរយៈមុននេះ នាងបានបញ្ចេញសមត្ថភាពយ៉ាងពូកែ ក្នុងកម្មវិធីប្រកួតប្រជែងប្រឡងតារាចម្រៀងអាជីព ​I Am a Singer Cambodia ដែលក្នុងចំណោមនោះ សុទ្ធតែមានបេក្ខជនដែលជាតារាចម្រៀង មានទេពកោសល្យសម្ដែងបានល្អពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គួរឲ្យសរសើរ។

ទន្ទឹមនឹងនេះ ទោះបីជាគ្រប់សប្ដាហ៍ទាំងអស់ តារាស្រីរូបនេះ បានបញ្ចេញសមត្ថភាព បានយ៉ាងល្អយ៉ាងណាក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយ នាងនៅតែមិនអាចក្លាយជាម្ចាស់ពានរង្វាន់ ដូចក្ដីស្រម៉ៃ។ 

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រឡងមួយរយៈទៅនេះ ថ្មីៗនេះ កញ្ញា ឈីន រតនៈ ក៏ទើបតែបានចូលរួមធ្វើកិច្ចសម្ភាសន៍ជាមួយកម្មវិធីកម្សាន្តមួយ គឺកម្មវិធី ចឹងហ្អ៎ ។ ហើយពិធីករក្នុងកម្មវិធីនេះ ក៏បានជីកកាយសួរដេញដោលនាងជាច្រើនដោយទឹកមុខរីករាយគ្រប់គ្នា។

ប៉ុន្តែក្រោយមក ពិធីករក៏បានសួរនាំអំពីអារម្មណ៍នាងក្រោយមិនបានទទួលបានពានរង្វាន់ រួចហើយនាងក៏បានបកស្រាយអារម្មណ៍ពិតនៅក្នុងចិត្តមួយចំនួន ទាំងអួលដើម.ក និងទឹកភ្នែកហូរមិនឈប់ ដែលធ្វើឲ្យគ្រប់គ្នាក្នុងកម្មវិធីប្រែទឹកមុខគ្រប់គ្នា ព្រោះតែហេតុផលដែលនាងរៀបរាប់នេះ ពិតជាមានអត្ថន័យជ្រាលជ្រៅ និងគួរឲ្យអាណិតខ្លាំងមែនទែន។ ដោយនាងបានរៀងរាប់ថា

សម្តីឈីន រតនៈ

ការរៀបរាប់បន្ថែម មានក្នុងវីដេអូខាងក្រោម៖

ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
វិដេអូ ឈីន រតនៈ រៀបរាប់ពីអារម្មណ៍របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ឈីន រតនៈ