ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀង ឈីន រតនៈ ជាតារាចម្រៀងមួយរូប ទទួលការគាំទ្រច្រើនពីទស្សនិកជនខ្លាំងមែនទែន ដោយសារតែ មួយរយៈមុននេះ នាងបានបញ្ចេញសមត្ថភាពយ៉ាងពូកែ ក្នុងកម្មវិធីប្រកួតប្រជែងប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia ដែលក្នុងចំណោមនោះ សុទ្ធតែមានបេក្ខជនដែលជាតារាចម្រៀង មានទេពកោសល្យសម្ដែងបានល្អពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ទោះបីជាគ្រប់សប្ដាហ៍ទាំងអស់ តារាស្រីរូបនេះ បានបញ្ចេញសមត្ថភាព បានយ៉ាងល្អយ៉ាងណាក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយ នាងនៅតែមិនអាចក្លាយជាម្ចាស់ពានរង្វាន់ ដូចក្ដីស្រម៉ៃ។
យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រឡងមួយរយៈទៅនេះ ថ្មីៗនេះ កញ្ញា ឈីន រតនៈ ក៏ទើបតែបានចូលរួមធ្វើកិច្ចសម្ភាសន៍ជាមួយកម្មវិធីកម្សាន្តមួយ គឺកម្មវិធី ចឹងហ្អ៎ ។ ហើយពិធីករក្នុងកម្មវិធីនេះ ក៏បានជីកកាយសួរដេញដោលនាងជាច្រើនដោយទឹកមុខរីករាយគ្រប់គ្នា។
ប៉ុន្តែក្រោយមក ពិធីករក៏បានសួរនាំអំពីអារម្មណ៍នាងក្រោយមិនបានទទួលបានពានរង្វាន់ រួចហើយនាងក៏បានបកស្រាយអារម្មណ៍ពិតនៅក្នុងចិត្តមួយចំនួន ទាំងអួលដើម.ក និងទឹកភ្នែកហូរមិនឈប់ ដែលធ្វើឲ្យគ្រប់គ្នាក្នុងកម្មវិធីប្រែទឹកមុខគ្រប់គ្នា ព្រោះតែហេតុផលដែលនាងរៀបរាប់នេះ ពិតជាមានអត្ថន័យជ្រាលជ្រៅ និងគួរឲ្យអាណិតខ្លាំងមែនទែន។ ដោយនាងបានរៀងរាប់ថា
នេះជាការបរាជ័យលើកទីពីរ ហើយនាងពិតជាមានការសោកស្ដាយខ្លាំង ក្រោយពេលដែលមិនបានទទួលភាពជោគជ័យក្នុងកម្មវិធីមួយនេះ និងអ្វីដែលពិសេសនោះ គឺមិនអាចសម្រេចបំណងប្រាថ្នាក្នុងឆាកជីវិតរបស់ម្ដាយនាងបាន...៕
ការរៀបរាប់បន្ថែម មានក្នុងវីដេអូខាងក្រោម៖




