ចិន៖ នៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន មានការតាមដានយ៉ាងកៀកកិត ក្នុងពេលដែល ប្រព័ន្ធផ្សព្វផ្សាយចិន បានលើកឡើងពីបញ្ហា ដែល តារាសម្តែងស្រីវ័យក្មេង Wang Ziyan កំពុងរងនូវការរិះគន់ និងជេរប្រមាថយ៉ាងខ្លាំង បន្ទាប់ពី បានបង្ហាញពីជីវិតស្នេហាជាមួយនឹងស្វាមីអ្នកដទៃ ព្រមទាំងមានវីដេអូ ខណៈពេលដែលប្រពន្ធរបស់បុរសម្នាក់នេះ បានទៅតាមទាន់ដល់កន្លែង ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ខាងក្រុមហ៊ុនគ្រប់គ្រង របស់តារាស្រីរូបនេះ ទាំងរឿងខ្សែភាពយន្ត និងទូរទស្សន៍ គឺមានភាពស្ងៀមស្ងាត់ទាំងស្រុង ដោយគ្មានការចេញមកបកស្រាយ ឬការពារសិល្បករ ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ដែលប្រការនេះ ក៏បានធ្វើឲ្យសាធារណជនជាច្រើន មានការសង្ស័យថា ពួកគេក៏បានទទួលស្គាល់កំហុសរបស់ តារាស្រី Wang Ziyan ផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ យោងតាម ប្រភពខ្លះទៀត ថែមទាំងបានលើកឡើងថា ខាងទីភ្នាក់ងារ កំពុងត្រៀមបញ្ចប់កិច្ចសន្យាមុនពេលកំណត់ ជាមួយនាង ទៀតផង។ ដោយនៅក្នុងនោះ ខាងសារព័ត៌មានបានអត្ថាធិប្បាយថា Wang Ziyan គឺអាចនឹងនៅតែម្នាក់ឯងទាំងស្រុង ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ព្រមទាំងបានព្យាករណ៍ថា តារាស្រីរូបនេះ អាចនឹងបាត់បង់អាជីពទាំងមូល ផងដែរ។
តែយ៉ាងណាមិញ នេះគ្រាន់តែជាការសន្និដ្ឋានមួយតែប៉ុណ្ណោះ មិនទាន់មានការអះអាងអ្វីច្បាស់លាស់នោះឡើយ ដូច្នេះហើយបើចង់ជ្រាបច្បាស់ មានត្រូវរង់់ចាំតាមដានបន្តទៀត៕
សូមទស្សនារូបភាពខាងក្រោម៖




