សម្រាលកូនហើយ អែនជី លេងទម្លាយចរិតប្តី មួយខ្សែ

//s9.kh1.co/17/174a1b538c48b70d14aac6a575d14bd15da600c4.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាស្រាលញ់គ្នាជាច្រើនឆ្នាំ ហើយពេលនេះមានកូនមួយហើយ ប៉ុន្តែតារាចម្រៀង អែនជី លេងសុទ្ធតែនិយាយពាក្យផ្អែមល្ហែមជាច្រើនទាំងនេះទៅកាន់ស្វាមី អានហើយអ្នកណាមិនរំភើបជំនួសទៅ បើស្វីតម្លឹងៗ។

ភ្នំពេញ៖ ជាការពិតណាស់ ទោះបីបច្ចុប្បន្នតារាចម្រៀង អែនជី ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែបើងាកមកចាប់អារម្មណ៍លើជីវិតឯកជនក្នុងរង្វង់គ្រួសាររបស់នាងវិញ សព្វថ្ងៃនាងពិតជាទទួលបានការថ្នាក់ថ្នម និងការផ្ដល់ភាពកក់ក្ដៅពីស្វាមីយ៉ាងមានក្ដីសុខតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងទៀត ចាប់តាំងពីសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ទុកជាការរឹតបន្ដឹងចំណងស្នេហ៍របស់នាងនិងស្វាមីកាលពីពេលថ្មីៗនេះមក ឃើញថា ជីវិតប្ដីប្រពន្ធមួយគូនេះ កាន់តែមានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារខ្លាំងថែមទៀតផងដែរ។

ទន្ទឹមនឹងនេះ ខណៈមានស្វាមីចេះយល់ចិត្ត ស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះហើយ ទើប អែនជី ដាច់ចិត្ត បង្ហាញអារម្មណ៍ពិត ដែលដក់នៅក្នុងចិត្តរបស់ខ្លួននិយាយទៅកាន់ស្វាមី ដោយបានរៀបរាប់តាមការបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងវែងអន្លាយ ជាមួយនឹងពាក្យពេចន៍ផ្អែមល្ហែមជាច្រើនថា៖

មិនដឹងថាជាតិមុនធ្វើបុណ្យអ្វីទេខ្ញុំ ដែលជាតិនេះអោយខ្ញុំបានជួបបុរសម្នាក់នេះចូលមកក្នុងជីវិតរបស់ខ្ញុំ។ អរគុណបុរសម្នាក់នេះដែលតែងតែនៅក្បែរខ្ញុំ អោយខ្ញុំផ្អែកស្មារពេញមួយជីវិត ចូលមកបំពេញចន្លោះខ្វះខាតខ្ញុំ តែងតែលើកទឹកចិត្តខ្ញុំ លួងខ្ញុំ កាន់ដៃខ្ញុំ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ជាមួយខ្ញុំ យំសើចក៏ជាមួយគ្នា និយាយរួមគឺរៀបរាប់មិនអស់ទេ តាំងពី ២០១៣-ដល់២០២០។ ហើយពេលនេះគឺយើងទទួលបានចំណងដៃដ៏ធំក្នុងជីវិតរបស់ពួកខ្ញុំ គឺទទួលបានកូនប្រុស ????????????????1 ដ៏គួរអោយស្រលាញ់មួយទៀត វាពិតជាមានក្តីសុខខ្លាំងណាស់សម្រាប់គ្រួសារតូចមួយនេះ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំពិតជាសំណាងណាស់បានជួបគ្រួសារល្អ បងប្អូនល្អ មិត្តភក្កិល្អ និងមនុស្សដែលល្អៗនៅជិតខ្លួន #ធ្វើល្អបានល្អជួបល្អដោយមិនបៀតបៀនជីវិតអ្នកដទៃជាសេចក្តីសុខខ្ញុំ

សម្ដី អែនជី 

តាមរយៈសារដ៏មានអត្ថន័យរបស់តារាស្រីរូបនេះផងដែរ នៅពេលដែលមហាជន ក៏ដូចជាអ្នកគាំទ្រ បានឃើញហើយ ពួកគេពិតជាពេញចិត្ត និងលួចច្រណែន ជាមួយជីវិតដ៏សែនមានសុភមង្គលរបស់តារារូបនេះមិនតិចនោះទេ៕

ទស្សនារូបភាពខាងក្រោម៖

អែនជី 
អែនជី 
អែនជី និងស្វាមីនាង 
អែនជី និងស្វាមីនាង 
អែនជី និងស្វាមីនាង 
អែនជី និងស្វាមីនាង 
អែនជី និងស្វាមីនាង 
អែនជី និងស្វាមីនាង 
សារដែល អែនជី បានបង្ហោះ
សារដែល អែនជី បានបង្ហោះ
អែន ជី តារាចម្រៀង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T