ភ្នំពេញ៖ ជាការពិតណាស់ ទោះបីបច្ចុប្បន្នតារាចម្រៀង អែនជី ហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែបើងាកមកចាប់អារម្មណ៍លើជីវិតឯកជនក្នុងរង្វង់គ្រួសាររបស់នាងវិញ សព្វថ្ងៃនាងពិតជាទទួលបានការថ្នាក់ថ្នម និងការផ្ដល់ភាពកក់ក្ដៅពីស្វាមីយ៉ាងមានក្ដីសុខតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងទៀត ចាប់តាំងពីសម្រាលបានកូនប្រុសដ៏គួរឲ្យក្នាញ់ម្នាក់ទុកជាការរឹតបន្ដឹងចំណងស្នេហ៍របស់នាងនិងស្វាមីកាលពីពេលថ្មីៗនេះមក ឃើញថា ជីវិតប្ដីប្រពន្ធមួយគូនេះ កាន់តែមានក្ដីសុខ និងសុភមង្គលក្នុងគ្រួសារខ្លាំងថែមទៀតផងដែរ។
ទន្ទឹមនឹងនេះ ខណៈមានស្វាមីចេះយល់ចិត្ត ស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះហើយ ទើប អែនជី ដាច់ចិត្ត បង្ហាញអារម្មណ៍ពិត ដែលដក់នៅក្នុងចិត្តរបស់ខ្លួននិយាយទៅកាន់ស្វាមី ដោយបានរៀបរាប់តាមការបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងវែងអន្លាយ ជាមួយនឹងពាក្យពេចន៍ផ្អែមល្ហែមជាច្រើនថា៖
មិនដឹងថាជាតិមុនធ្វើបុណ្យអ្វីទេខ្ញុំ ដែលជាតិនេះអោយខ្ញុំបានជួបបុរសម្នាក់នេះចូលមកក្នុងជីវិតរបស់ខ្ញុំ។ អរគុណបុរសម្នាក់នេះដែលតែងតែនៅក្បែរខ្ញុំ អោយខ្ញុំផ្អែកស្មារពេញមួយជីវិត ចូលមកបំពេញចន្លោះខ្វះខាតខ្ញុំ តែងតែលើកទឹកចិត្តខ្ញុំ លួងខ្ញុំ កាន់ដៃខ្ញុំ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ជាមួយខ្ញុំ យំសើចក៏ជាមួយគ្នា និយាយរួមគឺរៀបរាប់មិនអស់ទេ តាំងពី ២០១៣-ដល់២០២០។ ហើយពេលនេះគឺយើងទទួលបានចំណងដៃដ៏ធំក្នុងជីវិតរបស់ពួកខ្ញុំ គឺទទួលបានកូនប្រុស ????????????????1 ដ៏គួរអោយស្រលាញ់មួយទៀត វាពិតជាមានក្តីសុខខ្លាំងណាស់សម្រាប់គ្រួសារតូចមួយនេះ។ សម្រាប់ខ្ញុំ ខ្ញុំគិតថាខ្ញុំពិតជាសំណាងណាស់បានជួបគ្រួសារល្អ បងប្អូនល្អ មិត្តភក្កិល្អ និងមនុស្សដែលល្អៗនៅជិតខ្លួន #ធ្វើល្អបានល្អជួបល្អដោយមិនបៀតបៀនជីវិតអ្នកដទៃជាសេចក្តីសុខខ្ញុំ
តាមរយៈសារដ៏មានអត្ថន័យរបស់តារាស្រីរូបនេះផងដែរ នៅពេលដែលមហាជន ក៏ដូចជាអ្នកគាំទ្រ បានឃើញហើយ ពួកគេពិតជាពេញចិត្ត និងលួចច្រណែន ជាមួយជីវិតដ៏សែនមានសុភមង្គលរបស់តារារូបនេះមិនតិចនោះទេ៕
ទស្សនារូបភាពខាងក្រោម៖




