ថៃ៖ អាចនិយាយបានថា ក្នុងសង្គមសិល្បៈថៃទាំងមូល សម្បូរទៅដោយអ្នកមានដែលទេពកោសល្យពូកែៗ រូបសម្បត្តិល្អៗច្រើន ទើបអាចទាក់ទាញចិត្តបណ្ដាអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តពួកគេមិនខកខានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត បើក្រឡេកទៅមើលមុខមាត់របស់តារាៗមួយចំនួនខ្លះទៀត ឃើញថា ពួកគេពិតជាមានទម្រង់មុខមាត់ស្ទើរតែដូចគ្នាបេះបិត ឬ ខ្លះទៀតក៏មានមុខមាត់ស្រដៀងៗគ្នាច្រើនខ្លាំងណាស់ដែរ ប៉ុន្តែមហាជនមួយចំនួនមិនបានចាប់ភ្លឹក និងមិនធ្លាប់បានដឹងទេថា ពួកគេអាចជាសាច់ញាតិនឹងគ្នាមែនឬក៏អត់ឡើយ។
ដូច្នេះ ថ្ងៃនេះផងដែរ យើងនឹងមកស្គាល់តារាសម្ដែងថៃមួយចំនួន ដែលអ្នកទាំងអស់នោះសុទ្ធសឹងតែមានមុខមាត់ស្រដៀងៗគ្នា និងថែមទាំងជាសាច់ញាតិនឹងគ្នាផងដែរ៕
តារាទាំងនោះមានដូចខាងក្រោម៖
១.Ice Paris និង Aom Phiyada
តារាសម្ដែង Aom Phiyada ត្រូវជាម្ដាយមីងរបស់តារាចម្រៀង Ice Paris ។

២.Punjan Prama និង Kanjana Jindawat
តារាសម្ដែងប្រុស Punjan ក៏ត្រូវជាក្មួយរបស់អតីតតារាសម្ដែងជើងចាស់ Kanjana Jindawat ដែលទើបតែស្លាប់កាលពីប៉ុន្មានខែមុនដែរ។

៣.New Chaiyapol និង Bas Suradet
តារាប្រុសទាំងពីរនាក់នេះ គឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើនិយាយពីសម្រស់គឺសង្ហាមិនចាញ់គ្នាឡើយ។

៤.Pat Napapa និង God Jirayu
តារាសម្ដែងទាំងពីរនាក់នេះ ក៏ជាសាច់ញាតិនឹងគ្នាដែរ ប៉ុន្តែគ្រាន់តែសាច់ខាងឆ្ងាយ។

៥.Dj Pok និង Peach Pachara
ស្វាមីរបស់តារាសម្ដែង Margie Rasi លោក Pok ត្រូវជាពូរបស់តារាប្រុស Peach Pachara។

៦.Pinky Savika និង Mona Anuthida
តារាសម្ដែងស្រីទាំងពីរនេះ ក៏ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដែរ។

៧.Boy Pakrn និង Nong Thana
តារាសម្ដែងដ៏សង្ហាពីររូបនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ហើយថែមទាំងមានមុខមាត់មានមន្តស្នេហ៍ដូចគ្នាតែម្ដង។
