ឃើញមុខស្រដៀងៗគ្នា តាមពិតតារាថៃទាំងនេះ​ សុទ្ធតែជាសាច់ញាតិគ្នា

//s9.kh1.co/ce/ce40433374b50662b35905949f75a30c1db858cf.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

តាមការពិតទៅ តារាប្រុសស្រីល្បីៗក្និងចង្កោមសិល្បៈថៃទាំងប៉ុន្មាននាក់នេះ សុទ្ធសឹងតែជាសាច់ញាតិនឹងគ្នា ហើយថែមទាំងមានមុខមាត់ស្អាត និងមានទេពកោសល្យសិល្បៈពូកែដូចគ្នាទៀត។

ថៃ៖ អាចនិយាយបានថា ក្នុងសង្គមសិល្បៈថៃទាំងមូល សម្បូរទៅដោយអ្នកមានដែលទេពកោសល្យពូកែៗ រូបសម្បត្តិល្អៗច្រើន ទើបអាចទាក់ទាញចិត្តបណ្ដាអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តពួកគេមិនខកខានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើក្រឡេកទៅមើលមុខមាត់របស់តារាៗមួយចំនួនខ្លះទៀត ឃើញថា ពួកគេពិតជាមានទម្រង់មុខមាត់ស្ទើរតែដូចគ្នាបេះបិត ឬ ខ្លះទៀតក៏មានមុខមាត់ស្រដៀងៗគ្នាច្រើនខ្លាំងណាស់ដែរ ប៉ុន្តែមហាជនមួយចំនួនមិនបានចាប់ភ្លឹក និងមិនធ្លាប់បានដឹងទេថា ពួកគេអាចជាសាច់ញាតិនឹងគ្នាមែនឬក៏អត់ឡើយ។

ដូច្នេះ ថ្ងៃនេះផងដែរ យើងនឹងមកស្គាល់តារាសម្ដែងថៃមួយចំនួន ដែលអ្នកទាំងអស់នោះសុទ្ធសឹងតែមានមុខមាត់ស្រដៀងៗគ្នា និងថែមទាំងជាសាច់ញាតិនឹងគ្នាផងដែរ៕

តារាទាំងនោះមានដូចខាងក្រោម៖

១.Ice Paris និង Aom Phiyada

តារាសម្ដែង Aom Phiyada ត្រូវជាម្ដាយមីងរបស់តារាចម្រៀង Ice Paris ។

Ice Paris និង Aom Phiyada
Ice Paris និង Aom Phiyada

២.Punjan Prama និង Kanjana Jindawat

តារាសម្ដែងប្រុស Punjan ក៏ត្រូវជាក្មួយរបស់អតីតតារាសម្ដែងជើងចាស់ Kanjana Jindawat ដែលទើបតែស្លាប់កាលពីប៉ុន្មានខែមុនដែរ។

Punjan Prama និង Kanjana Jindawat
Punjan Prama និង Kanjana Jindawat

៣.New Chaiyapol និង Bas Suradet

តារាប្រុសទាំងពីរនាក់នេះ គឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើនិយាយពីសម្រស់គឺសង្ហាមិនចាញ់គ្នាឡើយ។

New Chaiyapol និង Bas Suradet
New Chaiyapol និង Bas Suradet

៤.Pat Napapa និង God Jirayu

តារាសម្ដែងទាំងពីរនាក់នេះ ក៏ជាសាច់ញាតិនឹងគ្នាដែរ ប៉ុន្តែគ្រាន់តែសាច់ខាងឆ្ងាយ។

Pat Napapa និង God Jirayu
Pat Napapa និង God Jirayu

៥.Dj Pok និង Peach Pachara

ស្វាមីរបស់តារាសម្ដែង ​Margie Rasi លោក Pok ត្រូវជាពូរបស់តារាប្រុស Peach Pachara។

Dj Pok និង Peach Pachara
Dj Pok និង Peach Pachara

៦.Pinky Savika និង Mona Anuthida

តារាសម្ដែងស្រីទាំងពីរនេះ ក៏ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដែរ។

Pinky Savika និង Mona Anuthida
Pinky Savika និង Mona Anuthida

៧.Boy Pakrn និង Nong Thana

តារាសម្ដែងដ៏សង្ហាពីររូបនេះ គឺជាបងប្អូនបង្កើតនឹងគ្នា ហើយថែមទាំងមានមុខមាត់មានមន្តស្នេហ៍ដូចគ្នាតែម្ដង។

Boy Pakrn និង Nong Thana
Boy Pakrn និង Nong Thana
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T